skip to main | skip to sidebar

Pages

  • Home

Healthy Food

ញាំ​កំពិស​ត្រួយអំពិល

11:05 PM | Publish by Unknown

ថ្ងៃនេះ មង្គលការ សូម​ណែ​នាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ​កំពិស​ជាមួយ​ត្រួយអំពិល។ ដោយ​ប្រិយមិត្ត​គ្រាន់​តែ​ទិញ​ត្រួយអំពិល និង​កំពិស​ផ្សំ​ជាមួយ​គ្រឿង​ទេស​បន្តិច​បន្តួត​ទៀត​គឺអាចច្នៃ​ចេញ​ជាម្ហូប​ មួយ​មុខ​បាត់​ទៅ​ហើយ។
 

+ គ្រឿងផ្សំ
- កំពិស ៣០០ក្រាម កាត់ព្រុយចេញឲ្យស្អាត
- ត្រួយអំពិល ១០០ក្រាម​​បេះ​ឲ្យ​ រួចហាន់​តូច​ៗ
- ជីនាងវង ម្អម ជីអាណា ដាក់​តាម​ការចូលចិត្ត​ហាន់​​តូច​ល្មម​បញ្ចូលគ្នា
- ប៊ីចេង កន្លះ​ស្លាប​ព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាប​ព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ១ដុំ
- ម្ទេស ដាក់​តាម​ចំណូល​ចិត្ត
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​ ហាន់​ហើយ​ចិញ្ច្រាំ​បញ្ចូល​គ្នា​
- ទឹកប្រហុក ២ស្លាបព្រាបាយ​កន្លះ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រា​បាយ

+ វិធីធ្វើ
១. ​មុន​ដំ​បូង​ត្រូវ​យក​កំពឹស​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំងខ្ទះ​ដើម្បី​លីង បន្ទាប់​មក​​បន្ថែម​ ម្សៅស៊ុប​ កន្លះស្លាបព្រាកាហ្វេ និង​ទឹក​ត្រី​បន្តិច​រួច​ហើយ​លីង​វា​ឲ្យ​ឆ្អិន​និង​ស្ងួត​ទឹក​ទុក​ដោយ​ឡែក​ សិន។
២. យក​ខ្ទឹម​ស ខ្ទឹមក្រហម​ និង​ម្ទេស​ដែល​បាន​ហាន់​ចិញ្ច្រាំ​បញ្ចូល​គ្នា​ដាក់​ចូល​ទៅ​ក្នុង​ចាន​រួច​ ហើយ​ផ្សំ​គ្រឿង​បន្ថែម​ ម្សៅ​ស៊ុប ប៊ីចេង ស្ករស ទឹកត្រី ទឹកប្រហុក រួច​ហើយ​កូរ​ច្របល់​បញ្ចូល​គ្នា​។
៣. យក​កំពឹស​ដែល​បាន​លីង​ទុក​ដាក់​ចូល​រួច​កូរ​បន្តិច​សិន​ទើប​បន្ថែម ត្រួយ​អំពិល និង​ជីចូល​កូរ​ច្របល់​បន្តទៀត​ឲ្យ​សប់​ រួច​ហើយ​ភ្លក់​មើល​ទៅ​តាម​ការ​ចូល​ចិត្ត​ជា​ការ​ស្រេច៕​​
 
ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ឆាប៉េងប៉ោះសាច់ជ្រូកចិញ្ច្រាំ

11:02 PM | Publish by Unknown

សួរស្តី​ប្រិយមិត្ត​ទាំង​ អស់គ្នា ថ្ងៃនេះ​ មង្គលការ នឹង​ធ្វើការ​បង្ហា​ពី​វិធី​ធ្វើ​ម្ហូប​ឆា​មួយ​មុខ​ទៀត គឺ​ ឆាប៉េង​បោះ​សាច់ជ្រូក​ចិញ្ច្រាំ។ ចង់​ដឹងថា​ម្ហូប​មួយ​មុខ​នេះ​មាន​គ្រឿង​ផ្សំ និង​វិធី​ធ្វើយ៉ាង​ណាស​ខ្លួន​សូម​តាម​ដាន​ទាំង​អស់គ្នា។

 

 
+ គ្រឿងផ្សំ
- សាច់ជ្រូក ៤០០ក្រាម ចិញ្ច្រាំ
- ប៉េងប៉ោះ ៥០០ក្រាម ចិត្តជាចំណិត
- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ
- ស្លឹកខ្ទឹម ៣ដើមហាន់តូចល្មម
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ទឹកត្រី ២ស្លាបព្រាបាយកន្លះ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- ប្រេងឆា ៣ស្លាបព្រាបាយ

+ វិធីធ្វើ
១. ដំបូង​ចាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ បន្ទាប់​មក​ដាក់​ខ្ទឹមស​ចូល​បំពង​ឲ្យ​​ឈ្ងុយ​ ដាក់​ទឹកត្រី​​ រួច​ហើយ​ដាក់សាច់​ឆា​ជា​មួយ​គ្នាឲ្យ​រាង​ឆ្អិន​បន្តិច​។
២. ​មើល​ទៅ​សាច់​រាង​ឆ្អិន​ហើយ​ទើប​បន្ថែម ម្រេច ស្ករស ប៊ីចេង និងអំបិល រួច​ហើយ​ឆា​បន្តមួយ​សន្ទុះ​ទៀត​។
៣. មួយ​សន្ទុះ​ក្រោយ​មក​ដាក់​​ប៉េង​ប៉ោះចូល​​ឆា​​វា​​៣-៤​ ត្រឡប់​ទុក​ឲ្យ​ពុះ​រួច​ដួស​ដាក់​ចាន​រោយ​ស្លឹកខ្ទឹម​ពីលើ​ជា​ការស្រេច៕​​​

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ភ្លា​ក្តាម​សមុទ្រ

11:01 PM | Publish by Unknown

នៅ​​ថ្ងៃ​នេះ​ មង្គល​ការ ​សូម​​លើក​យ​ម្ហូប​​មួយ​មុខ​ទៀតមក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នាគឺ (ភ្លា​​ក្តាម​​សមុទ្រ)។​ ដូច្នោះ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​​អនុវត្ត​ជា​​មួយ​មង្គល​ការ​​ទាំង​​អស់​គ្នា។
 


+ គ្រឿងផ្សំ
- ក្តាម​សមុទ្រ២ បក​​ឲ្យ​ស្អាត​កាត់ ​ឬពុះ​ជា​​ដុំតូច​ល្មម​
- ទឹក​ក្រូចឆ្មា ៦ស្លាប​ព្រាបាយ
- ម្ទេស ដាក់​​តាម​​ការចូល​ចិត្តហាន់​តូចៗ
- ខ្ទឹមស ៥កំពឹស​ហាន់​ជា​​ចំណិត
- ខ្ទឹមក្រហម ៣ដុំហាន់​ជា​​ចំណិត
- អំបិល ១ស្លាប​ព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាប​ព្រាកាហ្វេ
- ប៊ីចេង កន្លះ​ស្លាប​ព្រាកាហ្វេ
- ទឹកត្រី ៤ស្លាប​ព្រាកាហ្វេ
- ស្ករស ៤ស្លាប​ព្រាកាហ្វេ
- ម្ទេសហាវៃ ១ចំហៀង​ផ្លែហាន់​​តូច​ល្មម​វែងៗ
- ខ្ទឹមបារាំង ១ចំហៀងផ្លែហាន់តូចៗ
- ប៉េងប៉ោះទុំ ១ផ្លែហាន់បន្ទះ​តូចៗ​ល្មម
- ម្ទេសផ្លោកខ្មែរ ១ផ្លែ (ទុំ)ហាន់​​តូច​ល្មមវែងៗ
- ជីអាណា ៥-៦សន្លឹក​​កាត់​​២​ថ្នាំង​ដៃ
- ជីអង្កាម ១ក្តាប់
- សាឡាដ ១៥០ក្រាម
- ជីវាន់ស៊ុយ ដាក់​​តាម​​ការ​ចូល​ចិត្ត

+ វិធីធ្វើ
១. មុខ​នដំ​បូង​​ត្រូវ​យក​​ក្តាម​​​ដាក់​​ចូល​ក្នុង​​ចាន​ បន្ទាប់​​មក​​ដាក់​​ទឹក​​ក្រូច​ឆ្មា ៤ស្លាប​ព្រាបាយ,​ ម្ទេស, ខ្ទឹមស ៣កំពឹស, ខ្ទឹមក្រហម ២ដុំ និង​អំបិល រួច​​ហើយ​​កូរ​ច្របល់​​បញ្ចូល​​គ្នា​​​​ឲ្យ​​គ្រឿង​​ចូល​​ក្នុង​​សាច់​​ ក្រាម​រួច​​ហើយ​​ទុក​​ដោយ​​ឡែក​​សិន​។
២. យក​ចាន​ចង្កឹះ​មួយ​ដាក់​ ទឹក្រូច​ឆ្មា, ខ្ទឹមក្រហម, ខ្ទឹមស, ស្ករស, ប៊ីចេង, ម្សៅស៊ុប, ទឹកត្រី និង​ម្ទេសកូរ​បញ្ចូលគ្នា​ទុក​ដោយ​ឡែក​សិន​។
៣. ដាក់​បន្លែ​​ចូលទៅ​ក្នុង​ចាន​ក្តាម​ដែល​បាន​លាយ​គ្រឿង​ទុក​ម្តង​រួច​មក​ហើយ ដែល​មានបន្លែ​ដូច​ជា​ ម្ទេស​ផ្លោក​ខ្មែរ (ទុំ), ជីអាណា, ខ្ទឹមបារាំង, ម្ទេសហាវៃ និងគ្រឿង​ផ្សំ​ដែល​បាន​លាយ​ទុក​ក្នុង​ចាន​ចង្កឹះ​មក​ចាក់​ចូល​ដែរ​ រួច​ហើយ​​ច្រ​បល់​បញ្ចូល​គ្នារហូត​ចូល​គ្រឿង​បានសប់​ និង​ដាក់​ជី​អង្កាម​តាមក្រោម​ច្រ​បល់​ថែម​បន្តិច​ទៀត។
៤. យក​ចាន​រាប​ស្មើ​មួយ​មក​រៀប​សា​ឡាដ​ និង​ប៉េងប៉ោះ បន្ទាប់​មក​យក​ក្តាម​ដែលបាន​លាយ​គ្រឿង​ ជា​មួយ​​បន្លែ​រួច​រាល់​ហើយ​មក​ដាក់​ចូល​ក្នុង​ចាន​នោះ​ដែរ និង​ចុង​ក្រោយ​ដាក់​ជី​វ៉ាន់ស៊ុយ​ពី​លើ​ជា​ការស្រេច៕
 
ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

បង្កងទ្រង់គ្រឿង

10:58 PM | Publish by Unknown

ថ្ងៃនេះ​ មង្គលការ​សូម​ធ្វើការ​ណែនាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ បង្កងទ្រង​គ្រឿង។ ចង់​ដឹង​ម្ហូប​មួយ​មុខ​នេះមាន​គ្រឿង​ផ្សំ​នឹង​របៀប​ធ្វើ​យ៉ាង​ណាខ្លះ សូម​អនុវត្ត​ទាំង​អស់គ្នា។​
 
 

+ គ្រឿងផ្សំ
- បង្កង ៥០០ក្រាម​វះ​ខ្នង​ស្រស់​បេះ​យក​សាច់
- ម្ទេសប្លោក ១ចំហៀងផ្លែហាន់​ជា​ដុំ​បួន​ជ្រុង​តូច​ល្មម
- ប៉េងប៉ោះ ១ផ្លែហាន់​ជា​ដុំ​បួន​ជ្រុង​តូច​ល្មម
- ខ្ទឹមបារាំង ១ចំហៀង​ផ្លែ​ហាន់​តូច​ល្មម
- ផ្សិតចំបើង ២០០ក្រាម​ហាន់​ជាដុំ
- ម្ទេស ដាក់​តាម​ការ​ចូល​ចិត្តហាន់​បញ្ឆិត​វែង
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស កន្លះ​ស្លាបព្រាបាយ
- អំបិល ១ចិប
- ជីវ៉ាន់ស៊ុយ ដាក់​តាម​ការចូលចិត្ត
- ប្រេងឆា ៣ស្លាបព្រាបាយកន្លះ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ

+ វិធីធ្វើ
១. ដំ​បូងត្រូវ​ដាំ​ទឹកដាក់​ស្រស់​បង្កង​ឲ្យ​ឆ្អិន​ជា​មុន​សិន ​​(ដាក់ប្រេង​ឆា​ចូល​ក្នុង​ទឹក​ ១​ស្លាបព្រាបាយ) ហើយ​ទុក​បង្កងឲ្យ​ត្រ​ជាក់​ចាំ​យក​មក​បេះ​សាច់​​​រួច​ហាន់​ជា​ដុំៗ។​
២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង​ចូល​​ឆា​បន្តិច​សិន​ទើប​បន្ថែម​ ម្ទេស​ប្លោក​ឆា​ពីរបី​ត្រឡប់​ ចាំ​ដាក់
​ផ្សិត​ចំបើង​ ម្ទេស ប៉េងប៉ោះ ឆា​បញ្ចូល​គ្នា​ រួច​ហើយ​ដាក់​ប្រេង​ខ្យង​ ទឹក​ត្រី ប៊ីចេង ស្ករស អំបិល ​ម្សៅ​ឆា និងបន្ថែម​ទឹក​បន្តិច​បន្តឆា​មួយ​​មួយ​ភ្លេតទៀត។ 
៣. បន្ទាប់​ពី​នោះ​មក​ត្រូវ​ដាក់​បង្កង​ដែល​បាន​ហាន់​រួច​ចូល​ឆា​ត្រឡប់​បន្តិច ​ដួស​ដាក់​ចាន​រៀប​ជី​វ៉ាន់​ស៊ុយ​​ដាក់​ពីលើ​ជា​ការស្រេច៕​
 
ដោយ៖​សុខឡៃ
Source: mungkulkar.com

0 comments

កង្កែបឆាសៀងខ្មៅ

10:57 PM | Publish by Unknown

កង្កែប​គឺជា​អាហារ​មួយ​ប្រភេទ​ដ៏​ឆ្ងាញ់ ហើយ​មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​ចូល​ចិត្ត​នូវ​រស់​ជាត់​របស់​វា។ ដូច្នេះ​នៅ​ក្នុង​ថ្ងៃនេះ មង្គលការ សូម​ធ្វើ​ការ​បង្ហាញ​ពី​វិធី​ធ្វើ​ម្ហូប​មួយ​មុខ​ដែល​ផ្សំ​ឡើង​ពី​សាច់​ កង្កែបគឺ កង្កែប​ឆាសៀង​ខ្មៅ។



+ គ្រឿងផ្សំ
- កង្កែប ៤កាត់ជាដុំកុំតូចពេក
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ស្រាចិន ១ស្លាបព្រាបាយ
- សៀងខ្មៅ ២ស្លាបព្រាបាយ
- ប្រេងខ្យង កន្លះស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ១ស្លាបព្រាបាយ (ដាក់ឆា)

+ វិធីធ្វើ
១. ជាដំបូងត្រូវយកកង្កែបមកប្រឡាក់ជាមួយម្សៅស៊ុប ១ស្លាបព្រាកាហ្វេ រួចហើយទុកឲ្យចូលជាតិបន្តិចសិន ទើបយកទៅដាក់បំពងរហូតទាល់តែឆ្អិនដួសទុកដោយឡែកសិន។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះ ពេលប្រេងឆាក្តៅហើយដាក់ខ្ទឹមស ឆាឲ្យឈ្ងុយដាក់សៀងខ្មៅ និងស្រាចិនចូលឆាបន្តិចសិន។
៣. យកកង្កែបដែលបានបំពងទុកដាក់ចូលឆាមួយត្រឡប់ថែមទឹកបន្តិចឆាមួយទៅពីត្រឡប់ទៀតផ្សំគ្រឿងបន្ថែមមាន ប្រេងខ្យង ម្សៅស៊ុប ប៊ីចេង និងស្ករស ឆាបញ្ចូលគ្នាឲ្យចូលគ្រឿងសប់ជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

សម្លរម្ជូរក្រអៅឈូក

10:56 PM | Publish by Unknown

សួរ​ស្តី​បងៗ​ស្តី​មេផ្ទះ​ទាំង​អស់គ្នា ថ្ងៃនេះ​មង្គលការ​ សូម​ធ្វើការ​បង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត គឺ​ សម្លរ​ម្ជូរ​ក្រអៅឈូក។ ដូច្នេះ​សូម​អនុវត្ត​ជាមួយ​នឹង​មង្គលការ​ទាំង​អស់គ្នា​ដូច​ខាង​ក្រោម៖
 


+ គ្រឿងផ្សំ
- ត្រីឆ្លាំង ៣០០ក្រាមកាត់ជាកង់ៗ
- បង្គា ៣-៤បកសំបកយកក្បាលចេញ
- ក្រអៅឈូក ២ដុំកាត់កង់ប្រវែងជិត៣ថ្នាំងដៃ
- ទឹកអំពិលទុំ ២ស្លាបព្រាបាយ
- កាពិ ១ស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករត្នោត ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ស្លឹកក្រូចសើច ៣-៤សន្លឹក
- ផ្លែក្រូចសើច ២ចំណិត
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ១ដុំហាន់ដើម្បីស្រួលបុក
- ម្ទេសឆ្អើរ ២-៣ផ្លែចិញ្ច្រាំ
- ម្ទេសស្រស់ ដាក់តាមការចូលចិត្ត

+ វិធីធ្វើ
១. ជាដំបូងត្រូវដាក់ដាំឆ្នាំងសម្លរសិន នៅពេលដែលកំពុងតែដាំនោះ អ្នកត្រូវយកត្បាល់មកបុក ម្ទេសឆ្អើរ, ខ្ទឹមស, ខ្ទឹមក្រហម, កាពិ និងស្ករសត្នោត​បញ្ចូលគ្នា​ឲ្យ​សព្វ ប៉ុន្តែកុំឲ្យម៉ត់។
២. នៅពេលដែលទឹកពុះដាក់បង់ត្រីចូលគ្របទុកមួយពុះទៀតចាំដាក់គ្រឿងដែលបានបុកចូលដែរ រួចហើយផ្សំគ្រឿងបន្ថែមមាន អំបិល, ប៊ីចេង, ទឹកត្រី និងទឹកអំពិលទុំ។
៣. ដាក់ក្រអៅឈូកចូលទុកមួយភ្លេតសិន បន្ទាប់មកដាក់បង្គានិងផ្លែក្រូចសើច (ដាក់យកខ្លិន) ទុកឲ្យសម្លរពុះ។
៤. បន្ទាប់ពីសម្លរបានពុះហើយត្រូវស្រង់ផ្លែក្រូចសើចចេញ រួចក៍ដាក់ស្លឹកក្រូចសើចចូលវិញជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ស៊ុបត្រីក្រហម

10:54 PM | Publish by Unknown

តើប្រិយមិត្តធ្លាប់យកត្រីក្រហមមកធ្វើមុខម្ហូបអ្វីខ្លះ? ថ្ងៃនេះមង្គល នឹង​បង្ហាញពីវិធីធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​ផ្សំ​ពីត្រីក្រហមនេះ​ដែរ គឺ ស៊ុបត្រីក្រហម។
 

+ គ្រឿងផ្សំ
- ត្រីក្រហមធ្វើរួច ៤០០ក្រាម កាត់ជាកង់ៗ
- ស្លឹកជីឆាយ ១គុម្ព កាត់ជាកង់៣ថ្នាំងដៃ គល់ចិតជាចំណិត
- ខ្ទឹមបារាំង ១ផ្លែចិតជាចំណិតតូចល្មម
- ស្ពៃតឿ ៣គុម្ពធំបេះចេញពីគុម្ព
- ស្ពៃបូគោ ១៥០ក្រាមបកចេញជាស្រទាប់ៗ
- ផ្សិតខ្មៅ ១៥០ក្រាមចិតជាចំណិត
- ត្រចៀកកណ្តុរ ១០០ក្រាមត្រាំទឹកបេះតូចល្មម
- ពពុះសណ្តែកបំពង ១៥០ក្រាម
- ទឹកត្រី ១ស្លាបព្រាបាយ
- ខ្ទឹមសបំពង ១ស្លាបព្រាបាយ
- ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- ប៊ីចេង ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេកន្លះ
- ប្រេងឆា ២ស្លាបព្រាបាយ
- ម្ទេសចិតបញ្ឆិត ដាក់តាមការចូលចិត្ត
 + វិធីធ្វើ
១. មុនដំបូងត្រូវយកត្រីមកប្រឡាក់ ខ្ទឹមស, ប្រេងឆា , ស្ករស កន្លះស្លាបព្រាបាយ, ប៊ីចេង ១ស្លាបព្រាកាហ្វេ និងអំបិល កន្លះស្លាបព្រាកាហ្វេ រួចហើយទុកឲ្យចូលជាតិសិន។
២. ពេលត្រីចូលជាតិហើយយកមកដាក់ចំហុយ ប៉ុន្តែកុំឲ្យឆ្អិនពេក នៅពេលចំហុយត្រូវដាក់ឆ្នាំងមួយទៀតដាំទឹក (ធ្វើទឹកស៊ុប)។
៣. យកចានមួយមកផ្សំគ្រឿងធ្វើទឹកស៊ុបមាន ទឹកត្រី, អំបិល, ប៊ីចេង, ស្ករស, ខ្ទឹមបារាំង ១ចំហៀងផ្លែ និងគល់ជីឆាយ៣-៤ចំណិត ទុកដាក់នៅពេលទឹកពុះ។
៤. នៅពេលទឹកដែលអ្នកដាំដើម្បីធ្វើទឹកស៊ុបពុះហើយត្រូវយកគ្រឿងដែលបានផ្សំក្នុងចានដាក់ចូលរួចគ្របទុកឲ្យពុះម្តងទៀតបើកគំរបចេញរំងាស់ដាក់កំដៅតិចៗ។
៥. រៀបបន្លែដាក់ចូលក្នុងឆ្នាំងស៊ុបមួយផ្សេងទៀតមាន ស្ពៃបូគោ, ស្ពៃតឿ, ស្លឹកជីឆាយ, ខ្ទឹមបារាំង, ត្រចៀកកណ្តុរ, ផ្សិតខ្មៅ និងពពុះសណ្តែក បន្ទាប់មកយកត្រីដែលបានចំហុយរួចដាក់ពីលើ ជាមួយនិងខ្ទឹមបំពងរួចហើយចាក់ទឹកស៊ុបចូលដាក់ម្ទេសពីលើ។
៦. បន្ទាប់ពីនោះមកអ្នកត្រូវយកវាទៅដាក់លើភ្លើង២-៣នាទីភ្លក់សាកមើលតាមការចូលចិត្តជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments
Older Posts »
Subscribe to: Posts (Atom)
Powered by Blogger.

Popular Posts

  • ឆាសាច់មាន់ងាំង៉ូវ
    តើប្រិយមិត្តធ្លាប់ឆាសាច់មាន់ជាមួយនឹងងាំង៉ូវដែរ ឬទេ? បើ​ចង់​ដឹង​ថាវាមាន​រស់​ជាតិប្លែក និងឆ្ងាញ់យ៉ាងណានោះ សូមអនុវត្តជា​មួយ​នឹង ​មង្គលការ ទាំ...
  • ស៊ុបត្រីក្រហម
    តើប្រិយមិត្តធ្លាប់យកត្រីក្រហមមកធ្វើមុខម្ហូបអ្វីខ្លះ? ថ្ងៃនេះមង្គល នឹង​បង្ហាញពីវិធីធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​ផ្សំ​ពីត្រីក្រហមនេះ​ដែរ គឺ ស៊...
  • ឆាក្តៅ​សណ្តែកគួរ​សាច់មាន់
    សណ្តែកគួរ គឺ​ជាបន្លែមួយ​ប្រភេទ​ដែល​ភាគ​ច្រើន​គេ​យកទៅ​ធ្វើជាអន្លក់ ហើយគេក៏​អាចយក​ទៅ​ធ្វើមុខម្ហូប​ផ្សេង​ទៀត​បាន​ដែរ។ នៅ​ថ្ងៃនេះ មង្គលការ ...
  • វិធី​ធ្វើ​ផាកឡូវ
    ផាក​ឡូវ គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសា ហើយ​ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​ចូល​ចិត្ត​វា​ផងដែរ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​...
  • ញាំ​កំពិស​ត្រួយអំពិល
    ថ្ងៃនេះ មង្គលការ សូម​ណែ​នាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ​កំពិស​ជាមួយ​ត្រួយអំពិល។ ដោយ​ប្រិយមិត្ត​គ្រាន់​តែ​ទិញ​ត្រួយអំពិល និង​កំពិស​ផ្ស...

About Me

Unknown
View my complete profile

Flickr Images

Social Icons

Popular Posts

  • ត្រីអណ្តែងឆាគ្រឿង
    លើក​មុន មង្គលការ ធ្លាប់​បាន​បង្ហាញ​ពីវិធី​​​ធ្វើការី​ត្រី​អណ្តែង​រួច​ម្តង​មក​ហើយ។ ប៉ុន្តែ​ពេល​នេះ មង្គលការ សូម​ធ្វើការ​បង្ហាញ​ពីវិធី​ឆា​...
  • ត្រាវឆឹងស្ករ
    ពីមុន​ប្រិយមិត្ត​ធ្លាប់​តែ​ បាន​ភ្លក់​រស់​ជា​តិ​ដំឡូង​ឆឹងស្ករ ប៉ុន្តែ​ពេល​នេះ​ប្រិយមិត្ត​សាក​ប្តូរ​រស់​ជាតិ​មក​ភ្លក់​ ត្រាវ​ឆឹង​ស្ករ​ ម្...
  • បង្គាឆាគ្រាប់ឈូក
    សួរស្តីប្រិយមិត្ត​ និង​បងៗដែល​ជា​ស្ត្រី​មេផ្ទះ​គ្រប់​រូប ថ្ងៃនេះ​ មង្គលការ នឹងធ្វើការ​បង្ហាញ​ពី​វិធី​ធ្វើ​ម្ហូប​ដ៏​ឆ្ងាញ់​មួយ​មុខ​ទៀត​មក...
  • វិធី​ធ្វើ​ផាកឡូវ
    ផាក​ឡូវ គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសា ហើយ​ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​ចូល​ចិត្ត​វា​ផងដែរ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​...
  • ភ្លា​ក្តាម​សមុទ្រ
    នៅ​​ថ្ងៃ​នេះ​ មង្គល​ការ ​សូម​​លើក​យ​ម្ហូប​​មួយ​មុខ​ទៀតមក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នាគឺ (ភ្លា​​ក្តាម​​សមុទ្រ)។​ ដូច្នោះ​ដើម្បី​កុ...
  • សម្លរម្ជូរក្រអៅឈូក
    សួរ​ស្តី​បងៗ​ស្តី​មេផ្ទះ​ទាំង​អស់គ្នា ថ្ងៃនេះ​មង្គលការ​ សូម​ធ្វើការ​បង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត គឺ​ សម្លរ​ម្ជូរ​ក្រអៅឈូក។ ដូច្ន...
  • វិធី​ធ្វើ ទឹក​គ្រឿងទឹក​ប្រហុក
    ថ្ងៃនេះ មង្គលការ សូមបង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ចូល​ ចិត្ត​គ្រប់ៗ នោះគឺ (ទឹក​គ្រឿង​ទឹកប្រហុក)។ ដូច្នេះសូ...
  • បង្កងទ្រង់គ្រឿង
    ថ្ងៃនេះ​ មង្គលការ​សូម​ធ្វើការ​ណែនាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ បង្កងទ្រង​គ្រឿង។ ចង់​ដឹង​ម្ហូប​មួយ​មុខ​នេះមាន​គ្រឿង​ផ្សំ​នឹង​របៀប​ធ្វើ...
  • បុកត្រប់ស្រួយ
    នេះ​គឺជា​ម្ហូប​មួយ​មុខ​ដែល​ ប្រិយមិត្ត​គ្រប់​គ្នា​គិត​ថា​ប្លែក​ទៀត​ហើយ ព្រោះ​ធម្មតា​ត្រប់​គេ​តែ​ងតែ​យក​ទៅ​ផ្សំ​ជា​បន្លែ​សម្រាប់​ស្ល ឬ​ញា...
  • ស៊ុបត្រីក្រហម
    តើប្រិយមិត្តធ្លាប់យកត្រីក្រហមមកធ្វើមុខម្ហូបអ្វីខ្លះ? ថ្ងៃនេះមង្គល នឹង​បង្ហាញពីវិធីធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​ផ្សំ​ពីត្រីក្រហមនេះ​ដែរ គឺ ស៊...

Popular Posts

ត្រីអណ្តែងឆាគ្រឿង

ត្រាវឆឹងស្ករ

បង្គាឆាគ្រាប់ឈូក

វិធី​ធ្វើ​ផាកឡូវ

ភ្លា​ក្តាម​សមុទ្រ

សម្លរម្ជូរក្រអៅឈូក

វិធី​ធ្វើ ទឹក​គ្រឿងទឹក​ប្រហុក

បង្កងទ្រង់គ្រឿង

បុកត្រប់ស្រួយ

ស៊ុបត្រីក្រហម

Subscribe Via Email

Sign up for our newsletter, and well send you news and tutorials on web design, coding, business, and more! You'll also receive these great gifts:

Blog Archive

  • ▼  2015 (20)
    • ▼  January (20)
      • ញាំ​កំពិស​ត្រួយអំពិល
      • ឆាប៉េងប៉ោះសាច់ជ្រូកចិញ្ច្រាំ
      • ភ្លា​ក្តាម​សមុទ្រ
      • បង្កងទ្រង់គ្រឿង
      • កង្កែបឆាសៀងខ្មៅ
      • សម្លរម្ជូរក្រអៅឈូក
      • ស៊ុបត្រីក្រហម
      • វិធីធ្វើនំល្ពៅ
      • ឆាសាច់មាន់ងាំង៉ូវ
      • ខម៉ាំ
      • បុកត្រប់ស្រួយ
      • ឆាក្តៅ​សណ្តែកគួរ​សាច់មាន់
      • ត្រាវឆឹងស្ករ
      • ពពាយញាំគ្រឿង​សមុទ្រ
      • បង្គាអប់អំបិលម្ទេស
      • បង្គាឆាគ្រាប់ឈូក
      • ត្រីអណ្តែងឆាគ្រឿង
      • វិធី​ធ្វើ ទឹក​គ្រឿងទឹក​ប្រហុក
      • ម្ជូរក្តឹបឪឡឹក
      • វិធី​ធ្វើ​ផាកឡូវ
Copyright (c) 2010 Healthy Food . Design by Template Lite
Download Blogger Templates And Directory Submission.