|
សួរស្តីបងៗស្តីមេផ្ទះទាំងអស់គ្នា ថ្ងៃនេះមង្គលការ
សូមធ្វើការបង្ហាញពីវិធីធ្វើម្ហូបមួយមុខទៀត គឺ
សម្លរម្ជូរក្រអៅឈូក។
ដូច្នេះសូមអនុវត្តជាមួយនឹងមង្គលការទាំងអស់គ្នាដូចខាងក្រោម៖
+ គ្រឿងផ្សំ
- ត្រីឆ្លាំង ៣០០ក្រាមកាត់ជាកង់ៗ
- បង្គា ៣-៤បកសំបកយកក្បាលចេញ
- ក្រអៅឈូក ២ដុំកាត់កង់ប្រវែងជិត៣ថ្នាំងដៃ
- ទឹកអំពិលទុំ ២ស្លាបព្រាបាយ
- កាពិ ១ស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករត្នោត ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ស្លឹកក្រូចសើច ៣-៤សន្លឹក
- ផ្លែក្រូចសើច ២ចំណិត
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ១ដុំហាន់ដើម្បីស្រួលបុក
- ម្ទេសឆ្អើរ ២-៣ផ្លែចិញ្ច្រាំ
- ម្ទេសស្រស់ ដាក់តាមការចូលចិត្ត
+ វិធីធ្វើ
១. ជាដំបូងត្រូវដាក់ដាំឆ្នាំងសម្លរសិន នៅពេលដែលកំពុងតែដាំនោះ អ្នកត្រូវយកត្បាល់មកបុក ម្ទេសឆ្អើរ, ខ្ទឹមស, ខ្ទឹមក្រហម, កាពិ និងស្ករសត្នោតបញ្ចូលគ្នាឲ្យសព្វ ប៉ុន្តែកុំឲ្យម៉ត់។
២. នៅពេលដែលទឹកពុះដាក់បង់ត្រីចូលគ្របទុកមួយពុះទៀតចាំដាក់គ្រឿងដែលបានបុកចូលដែរ រួចហើយផ្សំគ្រឿងបន្ថែមមាន អំបិល, ប៊ីចេង, ទឹកត្រី និងទឹកអំពិលទុំ។
៣. ដាក់ក្រអៅឈូកចូលទុកមួយភ្លេតសិន បន្ទាប់មកដាក់បង្គានិងផ្លែក្រូចសើច (ដាក់យកខ្លិន) ទុកឲ្យសម្លរពុះ។
៤. បន្ទាប់ពីសម្លរបានពុះហើយត្រូវស្រង់ផ្លែក្រូចសើចចេញ រួចក៍ដាក់ស្លឹកក្រូចសើចចូលវិញជាការស្រេច៕
ដោយ៖ សុខឡៃ

Source: mungkulkar.com