skip to main | skip to sidebar

Pages

  • Home

Healthy Food

ញាំ​កំពិស​ត្រួយអំពិល

11:05 PM | Publish by Unknown

ថ្ងៃនេះ មង្គលការ សូម​ណែ​នាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ​កំពិស​ជាមួយ​ត្រួយអំពិល។ ដោយ​ប្រិយមិត្ត​គ្រាន់​តែ​ទិញ​ត្រួយអំពិល និង​កំពិស​ផ្សំ​ជាមួយ​គ្រឿង​ទេស​បន្តិច​បន្តួត​ទៀត​គឺអាចច្នៃ​ចេញ​ជាម្ហូប​ មួយ​មុខ​បាត់​ទៅ​ហើយ។
 

+ គ្រឿងផ្សំ
- កំពិស ៣០០ក្រាម កាត់ព្រុយចេញឲ្យស្អាត
- ត្រួយអំពិល ១០០ក្រាម​​បេះ​ឲ្យ​ រួចហាន់​តូច​ៗ
- ជីនាងវង ម្អម ជីអាណា ដាក់​តាម​ការចូលចិត្ត​ហាន់​​តូច​ល្មម​បញ្ចូលគ្នា
- ប៊ីចេង កន្លះ​ស្លាប​ព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាប​ព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ១ដុំ
- ម្ទេស ដាក់​តាម​ចំណូល​ចិត្ត
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​ ហាន់​ហើយ​ចិញ្ច្រាំ​បញ្ចូល​គ្នា​
- ទឹកប្រហុក ២ស្លាបព្រាបាយ​កន្លះ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រា​បាយ

+ វិធីធ្វើ
១. ​មុន​ដំ​បូង​ត្រូវ​យក​កំពឹស​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំងខ្ទះ​ដើម្បី​លីង បន្ទាប់​មក​​បន្ថែម​ ម្សៅស៊ុប​ កន្លះស្លាបព្រាកាហ្វេ និង​ទឹក​ត្រី​បន្តិច​រួច​ហើយ​លីង​វា​ឲ្យ​ឆ្អិន​និង​ស្ងួត​ទឹក​ទុក​ដោយ​ឡែក​ សិន។
២. យក​ខ្ទឹម​ស ខ្ទឹមក្រហម​ និង​ម្ទេស​ដែល​បាន​ហាន់​ចិញ្ច្រាំ​បញ្ចូល​គ្នា​ដាក់​ចូល​ទៅ​ក្នុង​ចាន​រួច​ ហើយ​ផ្សំ​គ្រឿង​បន្ថែម​ ម្សៅ​ស៊ុប ប៊ីចេង ស្ករស ទឹកត្រី ទឹកប្រហុក រួច​ហើយ​កូរ​ច្របល់​បញ្ចូល​គ្នា​។
៣. យក​កំពឹស​ដែល​បាន​លីង​ទុក​ដាក់​ចូល​រួច​កូរ​បន្តិច​សិន​ទើប​បន្ថែម ត្រួយ​អំពិល និង​ជីចូល​កូរ​ច្របល់​បន្តទៀត​ឲ្យ​សប់​ រួច​ហើយ​ភ្លក់​មើល​ទៅ​តាម​ការ​ចូល​ចិត្ត​ជា​ការ​ស្រេច៕​​
 
ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ឆាប៉េងប៉ោះសាច់ជ្រូកចិញ្ច្រាំ

11:02 PM | Publish by Unknown

សួរស្តី​ប្រិយមិត្ត​ទាំង​ អស់គ្នា ថ្ងៃនេះ​ មង្គលការ នឹង​ធ្វើការ​បង្ហា​ពី​វិធី​ធ្វើ​ម្ហូប​ឆា​មួយ​មុខ​ទៀត គឺ​ ឆាប៉េង​បោះ​សាច់ជ្រូក​ចិញ្ច្រាំ។ ចង់​ដឹងថា​ម្ហូប​មួយ​មុខ​នេះ​មាន​គ្រឿង​ផ្សំ និង​វិធី​ធ្វើយ៉ាង​ណាស​ខ្លួន​សូម​តាម​ដាន​ទាំង​អស់គ្នា។

 

 
+ គ្រឿងផ្សំ
- សាច់ជ្រូក ៤០០ក្រាម ចិញ្ច្រាំ
- ប៉េងប៉ោះ ៥០០ក្រាម ចិត្តជាចំណិត
- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ
- ស្លឹកខ្ទឹម ៣ដើមហាន់តូចល្មម
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ទឹកត្រី ២ស្លាបព្រាបាយកន្លះ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- ប្រេងឆា ៣ស្លាបព្រាបាយ

+ វិធីធ្វើ
១. ដំបូង​ចាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ បន្ទាប់​មក​ដាក់​ខ្ទឹមស​ចូល​បំពង​ឲ្យ​​ឈ្ងុយ​ ដាក់​ទឹកត្រី​​ រួច​ហើយ​ដាក់សាច់​ឆា​ជា​មួយ​គ្នាឲ្យ​រាង​ឆ្អិន​បន្តិច​។
២. ​មើល​ទៅ​សាច់​រាង​ឆ្អិន​ហើយ​ទើប​បន្ថែម ម្រេច ស្ករស ប៊ីចេង និងអំបិល រួច​ហើយ​ឆា​បន្តមួយ​សន្ទុះ​ទៀត​។
៣. មួយ​សន្ទុះ​ក្រោយ​មក​ដាក់​​ប៉េង​ប៉ោះចូល​​ឆា​​វា​​៣-៤​ ត្រឡប់​ទុក​ឲ្យ​ពុះ​រួច​ដួស​ដាក់​ចាន​រោយ​ស្លឹកខ្ទឹម​ពីលើ​ជា​ការស្រេច៕​​​

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ភ្លា​ក្តាម​សមុទ្រ

11:01 PM | Publish by Unknown

នៅ​​ថ្ងៃ​នេះ​ មង្គល​ការ ​សូម​​លើក​យ​ម្ហូប​​មួយ​មុខ​ទៀតមក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នាគឺ (ភ្លា​​ក្តាម​​សមុទ្រ)។​ ដូច្នោះ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​​អនុវត្ត​ជា​​មួយ​មង្គល​ការ​​ទាំង​​អស់​គ្នា។
 


+ គ្រឿងផ្សំ
- ក្តាម​សមុទ្រ២ បក​​ឲ្យ​ស្អាត​កាត់ ​ឬពុះ​ជា​​ដុំតូច​ល្មម​
- ទឹក​ក្រូចឆ្មា ៦ស្លាប​ព្រាបាយ
- ម្ទេស ដាក់​​តាម​​ការចូល​ចិត្តហាន់​តូចៗ
- ខ្ទឹមស ៥កំពឹស​ហាន់​ជា​​ចំណិត
- ខ្ទឹមក្រហម ៣ដុំហាន់​ជា​​ចំណិត
- អំបិល ១ស្លាប​ព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាប​ព្រាកាហ្វេ
- ប៊ីចេង កន្លះ​ស្លាប​ព្រាកាហ្វេ
- ទឹកត្រី ៤ស្លាប​ព្រាកាហ្វេ
- ស្ករស ៤ស្លាប​ព្រាកាហ្វេ
- ម្ទេសហាវៃ ១ចំហៀង​ផ្លែហាន់​​តូច​ល្មម​វែងៗ
- ខ្ទឹមបារាំង ១ចំហៀងផ្លែហាន់តូចៗ
- ប៉េងប៉ោះទុំ ១ផ្លែហាន់បន្ទះ​តូចៗ​ល្មម
- ម្ទេសផ្លោកខ្មែរ ១ផ្លែ (ទុំ)ហាន់​​តូច​ល្មមវែងៗ
- ជីអាណា ៥-៦សន្លឹក​​កាត់​​២​ថ្នាំង​ដៃ
- ជីអង្កាម ១ក្តាប់
- សាឡាដ ១៥០ក្រាម
- ជីវាន់ស៊ុយ ដាក់​​តាម​​ការ​ចូល​ចិត្ត

+ វិធីធ្វើ
១. មុខ​នដំ​បូង​​ត្រូវ​យក​​ក្តាម​​​ដាក់​​ចូល​ក្នុង​​ចាន​ បន្ទាប់​​មក​​ដាក់​​ទឹក​​ក្រូច​ឆ្មា ៤ស្លាប​ព្រាបាយ,​ ម្ទេស, ខ្ទឹមស ៣កំពឹស, ខ្ទឹមក្រហម ២ដុំ និង​អំបិល រួច​​ហើយ​​កូរ​ច្របល់​​បញ្ចូល​​គ្នា​​​​ឲ្យ​​គ្រឿង​​ចូល​​ក្នុង​​សាច់​​ ក្រាម​រួច​​ហើយ​​ទុក​​ដោយ​​ឡែក​​សិន​។
២. យក​ចាន​ចង្កឹះ​មួយ​ដាក់​ ទឹក្រូច​ឆ្មា, ខ្ទឹមក្រហម, ខ្ទឹមស, ស្ករស, ប៊ីចេង, ម្សៅស៊ុប, ទឹកត្រី និង​ម្ទេសកូរ​បញ្ចូលគ្នា​ទុក​ដោយ​ឡែក​សិន​។
៣. ដាក់​បន្លែ​​ចូលទៅ​ក្នុង​ចាន​ក្តាម​ដែល​បាន​លាយ​គ្រឿង​ទុក​ម្តង​រួច​មក​ហើយ ដែល​មានបន្លែ​ដូច​ជា​ ម្ទេស​ផ្លោក​ខ្មែរ (ទុំ), ជីអាណា, ខ្ទឹមបារាំង, ម្ទេសហាវៃ និងគ្រឿង​ផ្សំ​ដែល​បាន​លាយ​ទុក​ក្នុង​ចាន​ចង្កឹះ​មក​ចាក់​ចូល​ដែរ​ រួច​ហើយ​​ច្រ​បល់​បញ្ចូល​គ្នារហូត​ចូល​គ្រឿង​បានសប់​ និង​ដាក់​ជី​អង្កាម​តាមក្រោម​ច្រ​បល់​ថែម​បន្តិច​ទៀត។
៤. យក​ចាន​រាប​ស្មើ​មួយ​មក​រៀប​សា​ឡាដ​ និង​ប៉េងប៉ោះ បន្ទាប់​មក​យក​ក្តាម​ដែលបាន​លាយ​គ្រឿង​ ជា​មួយ​​បន្លែ​រួច​រាល់​ហើយ​មក​ដាក់​ចូល​ក្នុង​ចាន​នោះ​ដែរ និង​ចុង​ក្រោយ​ដាក់​ជី​វ៉ាន់ស៊ុយ​ពី​លើ​ជា​ការស្រេច៕
 
ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

បង្កងទ្រង់គ្រឿង

10:58 PM | Publish by Unknown

ថ្ងៃនេះ​ មង្គលការ​សូម​ធ្វើការ​ណែនាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ បង្កងទ្រង​គ្រឿង។ ចង់​ដឹង​ម្ហូប​មួយ​មុខ​នេះមាន​គ្រឿង​ផ្សំ​នឹង​របៀប​ធ្វើ​យ៉ាង​ណាខ្លះ សូម​អនុវត្ត​ទាំង​អស់គ្នា។​
 
 

+ គ្រឿងផ្សំ
- បង្កង ៥០០ក្រាម​វះ​ខ្នង​ស្រស់​បេះ​យក​សាច់
- ម្ទេសប្លោក ១ចំហៀងផ្លែហាន់​ជា​ដុំ​បួន​ជ្រុង​តូច​ល្មម
- ប៉េងប៉ោះ ១ផ្លែហាន់​ជា​ដុំ​បួន​ជ្រុង​តូច​ល្មម
- ខ្ទឹមបារាំង ១ចំហៀង​ផ្លែ​ហាន់​តូច​ល្មម
- ផ្សិតចំបើង ២០០ក្រាម​ហាន់​ជាដុំ
- ម្ទេស ដាក់​តាម​ការ​ចូល​ចិត្តហាន់​បញ្ឆិត​វែង
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស កន្លះ​ស្លាបព្រាបាយ
- អំបិល ១ចិប
- ជីវ៉ាន់ស៊ុយ ដាក់​តាម​ការចូលចិត្ត
- ប្រេងឆា ៣ស្លាបព្រាបាយកន្លះ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ

+ វិធីធ្វើ
១. ដំ​បូងត្រូវ​ដាំ​ទឹកដាក់​ស្រស់​បង្កង​ឲ្យ​ឆ្អិន​ជា​មុន​សិន ​​(ដាក់ប្រេង​ឆា​ចូល​ក្នុង​ទឹក​ ១​ស្លាបព្រាបាយ) ហើយ​ទុក​បង្កងឲ្យ​ត្រ​ជាក់​ចាំ​យក​មក​បេះ​សាច់​​​រួច​ហាន់​ជា​ដុំៗ។​
២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ បន្ទាប់​មក​ដាក់​ខ្ទឹម​បារាំង​ចូល​​ឆា​បន្តិច​សិន​ទើប​បន្ថែម​ ម្ទេស​ប្លោក​ឆា​ពីរបី​ត្រឡប់​ ចាំ​ដាក់
​ផ្សិត​ចំបើង​ ម្ទេស ប៉េងប៉ោះ ឆា​បញ្ចូល​គ្នា​ រួច​ហើយ​ដាក់​ប្រេង​ខ្យង​ ទឹក​ត្រី ប៊ីចេង ស្ករស អំបិល ​ម្សៅ​ឆា និងបន្ថែម​ទឹក​បន្តិច​បន្តឆា​មួយ​​មួយ​ភ្លេតទៀត។ 
៣. បន្ទាប់​ពី​នោះ​មក​ត្រូវ​ដាក់​បង្កង​ដែល​បាន​ហាន់​រួច​ចូល​ឆា​ត្រឡប់​បន្តិច ​ដួស​ដាក់​ចាន​រៀប​ជី​វ៉ាន់​ស៊ុយ​​ដាក់​ពីលើ​ជា​ការស្រេច៕​
 
ដោយ៖​សុខឡៃ
Source: mungkulkar.com

0 comments

កង្កែបឆាសៀងខ្មៅ

10:57 PM | Publish by Unknown

កង្កែប​គឺជា​អាហារ​មួយ​ប្រភេទ​ដ៏​ឆ្ងាញ់ ហើយ​មាន​មនុស្ស​ជា​ច្រើន​ណាស់​ដែល​ចូល​ចិត្ត​នូវ​រស់​ជាត់​របស់​វា។ ដូច្នេះ​នៅ​ក្នុង​ថ្ងៃនេះ មង្គលការ សូម​ធ្វើ​ការ​បង្ហាញ​ពី​វិធី​ធ្វើ​ម្ហូប​មួយ​មុខ​ដែល​ផ្សំ​ឡើង​ពី​សាច់​ កង្កែបគឺ កង្កែប​ឆាសៀង​ខ្មៅ។



+ គ្រឿងផ្សំ
- កង្កែប ៤កាត់ជាដុំកុំតូចពេក
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ស្រាចិន ១ស្លាបព្រាបាយ
- សៀងខ្មៅ ២ស្លាបព្រាបាយ
- ប្រេងខ្យង កន្លះស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ១ស្លាបព្រាបាយ (ដាក់ឆា)

+ វិធីធ្វើ
១. ជាដំបូងត្រូវយកកង្កែបមកប្រឡាក់ជាមួយម្សៅស៊ុប ១ស្លាបព្រាកាហ្វេ រួចហើយទុកឲ្យចូលជាតិបន្តិចសិន ទើបយកទៅដាក់បំពងរហូតទាល់តែឆ្អិនដួសទុកដោយឡែកសិន។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះ ពេលប្រេងឆាក្តៅហើយដាក់ខ្ទឹមស ឆាឲ្យឈ្ងុយដាក់សៀងខ្មៅ និងស្រាចិនចូលឆាបន្តិចសិន។
៣. យកកង្កែបដែលបានបំពងទុកដាក់ចូលឆាមួយត្រឡប់ថែមទឹកបន្តិចឆាមួយទៅពីត្រឡប់ទៀតផ្សំគ្រឿងបន្ថែមមាន ប្រេងខ្យង ម្សៅស៊ុប ប៊ីចេង និងស្ករស ឆាបញ្ចូលគ្នាឲ្យចូលគ្រឿងសប់ជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

សម្លរម្ជូរក្រអៅឈូក

10:56 PM | Publish by Unknown

សួរ​ស្តី​បងៗ​ស្តី​មេផ្ទះ​ទាំង​អស់គ្នា ថ្ងៃនេះ​មង្គលការ​ សូម​ធ្វើការ​បង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត គឺ​ សម្លរ​ម្ជូរ​ក្រអៅឈូក។ ដូច្នេះ​សូម​អនុវត្ត​ជាមួយ​នឹង​មង្គលការ​ទាំង​អស់គ្នា​ដូច​ខាង​ក្រោម៖
 


+ គ្រឿងផ្សំ
- ត្រីឆ្លាំង ៣០០ក្រាមកាត់ជាកង់ៗ
- បង្គា ៣-៤បកសំបកយកក្បាលចេញ
- ក្រអៅឈូក ២ដុំកាត់កង់ប្រវែងជិត៣ថ្នាំងដៃ
- ទឹកអំពិលទុំ ២ស្លាបព្រាបាយ
- កាពិ ១ស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករត្នោត ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ស្លឹកក្រូចសើច ៣-៤សន្លឹក
- ផ្លែក្រូចសើច ២ចំណិត
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ១ដុំហាន់ដើម្បីស្រួលបុក
- ម្ទេសឆ្អើរ ២-៣ផ្លែចិញ្ច្រាំ
- ម្ទេសស្រស់ ដាក់តាមការចូលចិត្ត

+ វិធីធ្វើ
១. ជាដំបូងត្រូវដាក់ដាំឆ្នាំងសម្លរសិន នៅពេលដែលកំពុងតែដាំនោះ អ្នកត្រូវយកត្បាល់មកបុក ម្ទេសឆ្អើរ, ខ្ទឹមស, ខ្ទឹមក្រហម, កាពិ និងស្ករសត្នោត​បញ្ចូលគ្នា​ឲ្យ​សព្វ ប៉ុន្តែកុំឲ្យម៉ត់។
២. នៅពេលដែលទឹកពុះដាក់បង់ត្រីចូលគ្របទុកមួយពុះទៀតចាំដាក់គ្រឿងដែលបានបុកចូលដែរ រួចហើយផ្សំគ្រឿងបន្ថែមមាន អំបិល, ប៊ីចេង, ទឹកត្រី និងទឹកអំពិលទុំ។
៣. ដាក់ក្រអៅឈូកចូលទុកមួយភ្លេតសិន បន្ទាប់មកដាក់បង្គានិងផ្លែក្រូចសើច (ដាក់យកខ្លិន) ទុកឲ្យសម្លរពុះ។
៤. បន្ទាប់ពីសម្លរបានពុះហើយត្រូវស្រង់ផ្លែក្រូចសើចចេញ រួចក៍ដាក់ស្លឹកក្រូចសើចចូលវិញជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ស៊ុបត្រីក្រហម

10:54 PM | Publish by Unknown

តើប្រិយមិត្តធ្លាប់យកត្រីក្រហមមកធ្វើមុខម្ហូបអ្វីខ្លះ? ថ្ងៃនេះមង្គល នឹង​បង្ហាញពីវិធីធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​ផ្សំ​ពីត្រីក្រហមនេះ​ដែរ គឺ ស៊ុបត្រីក្រហម។
 

+ គ្រឿងផ្សំ
- ត្រីក្រហមធ្វើរួច ៤០០ក្រាម កាត់ជាកង់ៗ
- ស្លឹកជីឆាយ ១គុម្ព កាត់ជាកង់៣ថ្នាំងដៃ គល់ចិតជាចំណិត
- ខ្ទឹមបារាំង ១ផ្លែចិតជាចំណិតតូចល្មម
- ស្ពៃតឿ ៣គុម្ពធំបេះចេញពីគុម្ព
- ស្ពៃបូគោ ១៥០ក្រាមបកចេញជាស្រទាប់ៗ
- ផ្សិតខ្មៅ ១៥០ក្រាមចិតជាចំណិត
- ត្រចៀកកណ្តុរ ១០០ក្រាមត្រាំទឹកបេះតូចល្មម
- ពពុះសណ្តែកបំពង ១៥០ក្រាម
- ទឹកត្រី ១ស្លាបព្រាបាយ
- ខ្ទឹមសបំពង ១ស្លាបព្រាបាយ
- ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- ប៊ីចេង ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេកន្លះ
- ប្រេងឆា ២ស្លាបព្រាបាយ
- ម្ទេសចិតបញ្ឆិត ដាក់តាមការចូលចិត្ត
 + វិធីធ្វើ
១. មុនដំបូងត្រូវយកត្រីមកប្រឡាក់ ខ្ទឹមស, ប្រេងឆា , ស្ករស កន្លះស្លាបព្រាបាយ, ប៊ីចេង ១ស្លាបព្រាកាហ្វេ និងអំបិល កន្លះស្លាបព្រាកាហ្វេ រួចហើយទុកឲ្យចូលជាតិសិន។
២. ពេលត្រីចូលជាតិហើយយកមកដាក់ចំហុយ ប៉ុន្តែកុំឲ្យឆ្អិនពេក នៅពេលចំហុយត្រូវដាក់ឆ្នាំងមួយទៀតដាំទឹក (ធ្វើទឹកស៊ុប)។
៣. យកចានមួយមកផ្សំគ្រឿងធ្វើទឹកស៊ុបមាន ទឹកត្រី, អំបិល, ប៊ីចេង, ស្ករស, ខ្ទឹមបារាំង ១ចំហៀងផ្លែ និងគល់ជីឆាយ៣-៤ចំណិត ទុកដាក់នៅពេលទឹកពុះ។
៤. នៅពេលទឹកដែលអ្នកដាំដើម្បីធ្វើទឹកស៊ុបពុះហើយត្រូវយកគ្រឿងដែលបានផ្សំក្នុងចានដាក់ចូលរួចគ្របទុកឲ្យពុះម្តងទៀតបើកគំរបចេញរំងាស់ដាក់កំដៅតិចៗ។
៥. រៀបបន្លែដាក់ចូលក្នុងឆ្នាំងស៊ុបមួយផ្សេងទៀតមាន ស្ពៃបូគោ, ស្ពៃតឿ, ស្លឹកជីឆាយ, ខ្ទឹមបារាំង, ត្រចៀកកណ្តុរ, ផ្សិតខ្មៅ និងពពុះសណ្តែក បន្ទាប់មកយកត្រីដែលបានចំហុយរួចដាក់ពីលើ ជាមួយនិងខ្ទឹមបំពងរួចហើយចាក់ទឹកស៊ុបចូលដាក់ម្ទេសពីលើ។
៦. បន្ទាប់ពីនោះមកអ្នកត្រូវយកវាទៅដាក់លើភ្លើង២-៣នាទីភ្លក់សាកមើលតាមការចូលចិត្តជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

វិធីធ្វើនំល្ពៅ

10:53 PM | Publish by Unknown

តើ​ប្រិយមិត្ត​ចង់​ចេះ​ធ្វើ​នំល្ពៅទេ? ក្នុងការ​ធ្វើ​នំ​ល្ពៅ​ គឺ​គេត្រូវ​ផ្លែល្ពៅមក​ឈូស រួចផ្សំជាមួយ​គ្រឿង​ទេស​មួយ​ចំនួនទៀត បន្ទាប់​មក​ត្រូវ​យក​មក​វេចខ្ចប់​ជាមួយ​ស្លឹកចេក​ទើប​ចេញ​ជា​នំល្ពៅ​ឡើង។


 


+ គ្រឿងផ្សំ
- ល្ពៅឈូស ១គីឡូកន្លះ
- ម្សៅខ្សាយ ៣០០ក្រាម
- សាច់ដូង ១ចាន
- ស្ករស ២៥០ក្រាម
- អំបិល កន្លះស្លាបព្រាបាយ
- ខ្ទិះដូង ៣០០មីលីលីត្រ
- ស្លឹកចេក កាត់ប្រវែង ១-១ចង្អាមកន្លះ (ស្លឹកស្រពាប់ ឬស្រស់ទឹកក្តៅ)

+ វិធីធ្វើ
១. ដំបូងយកល្ពៅដែលបានឈូសរួចមកលាយជាមួយ អំបិល, ស្ករស, ម្សៅ, សាច់ដូង និងខ្ទិះដូង រួចហើយកូរច្របល់បញ្ចូលគ្នាឲ្យបានសប់ល្អ។
២. ចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក រួចហើយចូកល្ពៅដែលបានលាយរួចរាល់ហើយដាក់ ៣ស្លាបព្រាបាយ បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលចង់បាន (ដូចរូប) ធ្វើដូចនេះរហូតទាល់តែអស់។
៣. យកនំដែលវេចបានដាក់ចំហុយ ស្មានមើលប្រហែលជា ៤០-៤៥នាទីនោះអ្នកអាចស្រង់យកមកភ្លក់ ឬញ៉ាំវាបានហើយ៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ឆាសាច់មាន់ងាំង៉ូវ

10:50 PM | Publish by Unknown

តើប្រិយមិត្តធ្លាប់ឆាសាច់មាន់ជាមួយនឹងងាំង៉ូវដែរ ឬទេ? បើ​ចង់​ដឹង​ថាវាមាន​រស់​ជាតិប្លែក និងឆ្ងាញ់យ៉ាងណានោះ សូមអនុវត្តជា​មួយ​នឹង ​មង្គលការ ទាំងអស់គ្នា។
 

+ គ្រឿងផ្សំ
- សាច់មាន់ ៥០០ក្រាម កាត់ជាដុំៗតូចល្មម
- ងាំង៉ូវ ១ផ្លែលាយទឹក ១ស្លាបព្រាបាយ ហាន់ជាចំណិតតូចៗ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ និងម្ទេសហាន់ដាក់ចូលជាមួយ (តាមការចូលចិត្ត)
- ជីវ៉ាន់ស៊ុយ ២ដើមហាន់តូចៗ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ដាក់សម្រាប់អ្នកចូលចិត្តរស់ជាតិជូរ
- ប្រេងឆា ២ស្លាបព្រាបាយ

+ វិធីធ្វើ
១. មុនដំបូងត្រូវដាក់ឆ្នាំងដាំទឹកជាមុនសិន បន្ទាប់ពីទឹកបានពុះហើយត្រូវយកសាច់មាន់មកដាក់ស្រុះ ពេលស្រុះរួចហើយស្រង់វាទុកដោយឡែកសិន។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅដាក់ខ្ទឹមសនិងម្ទេសចិញ្ច្រាំឆាឲ្យមានខ្លិនឈ្ងុយដាក់ជីវ៉ាន់ស៊ុយឆាជាមួយ បន្ទាប់មកទៀតធ្វើការផ្សំគ្រឿង។
៣. គ្រឿងដែលត្រូវដាក់មាន ប្រេងខ្យង, ទឹកត្រី, ស្ករស, ម្សៅស៊ុប និងប៊ីចេង រួចហើយឆាវាបន្តិចសិន ទើបដាក់សាច់មាន់ចូលឆា បន្តទៀតរហូតឲ្យវាចូលជាតិបន្ថែមទឹកបន្តិច។
៤. បន្ទាប់ពីថែមទឹកចូលបន្តិចរួចហើយទុកមួយភ្លេតចាំដាក់ទឹកងាំងូវ និងងាំងូវចូលរំងាស់ទុកឲ្យរាងគោកបន្តិច ភ្លក់មើលតាមការចូលចិត្តជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

1 comments

ខម៉ាំ

10:49 PM | Publish by Unknown

តើប្រិយមិត្ត ​ធ្លាប់​ភ្លក់រស់​ជាតិ​ខ​ម៉ាំ​ដែរ​ ឬទេ? តាម​ពិត​ខម៉ាំ​ជា​ម្ហូប​មួយ​មុខ​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​យល់​ថា​ប្លែក ព្រោះ​មិន​សូវ​ដែល​បាន​លឺ​ នឹង​មិន​ដែល​សាក​ភ្លក់​រស់​ជាតិ​ពី​មុន​មក។ ប៉ុន្តែ​​ថ្ងៃនេះ​ មង្គលការ នឹង​ធ្វើកា​របង្ហាញ​ពីវិធី​ធ្វើ​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​គ្រប់ៗគ្នា។
 

+ គ្រឿងផ្សំ
- ត្រីពោ ៤០០ក្រាមកាត់ជាកង់ៗ
- សាច់ជ្រូក៣ជាន់ ៣០០ក្រាមហាន់ឲ្យតូចល្មម
- ម៉ាំត្រីរស់ចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ស្ករត្នោត កន្លះស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ត្រប់វែង ១ផ្លែកាត់ប្រវែង៣ថ្នាំងដៃ
- ប្រេងឆា ៣ស្លាបព្រាបាយ
- ជី និងបន្លែ គ្រប់មុខ (ញ៉ាំផ្ទាប់) ជីអង្កាម, ស្បៃរឿង, ផ្កាស្នោ, ព្រលិត, ដើមចេក ហាន់ ឬបេះឲ្យស្អាត អាចថែមបន្លែបានដូចទៅនិងនំបញ្ចុកដែរ

+ វិធីធ្វើ
១. ដំបូងដាក់ប្រេងឆាចូលក្នុងឆ្នាំង ពេកក្តៅដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយដាក់ម៉ាំឆាជាមួយ បន្ទាប់មកដាក់សាច់ជ្រូកបីជាន់កូរច្របល់បញ្ចូលគ្នាមួយភ្លេតសិន។
២. បន្ទាប់ពីនោះមកដាក់ស្ករត្នោត និងប៊ីចេងកូរបញ្ចូលគ្នាទាំងអស់គ្របទុកឲ្យពុះ។
៣. ពេលដែលពុះហើយកូរពីរទៅបីត្រប់ដាក់ត្រប់វែងចូលកូរបន្តិចទៀតបន្ថែមទឹកចូល (កុំឲ្យលិច) ទុកឲ្យត្រប់រាងទន់។
៤. ដាក់ត្រីចូលរួចហើយកូរថើរៗដើម្បីកុំឲ្យបែកសាច់ត្រីរួចហើយគ្របទុកឲ្យពុះភ្លក់មើលតាមការចូលចិត្តជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

បុកត្រប់ស្រួយ

10:47 PM | Publish by Unknown

នេះ​គឺជា​ម្ហូប​មួយ​មុខ​ដែល​ ប្រិយមិត្ត​គ្រប់​គ្នា​គិត​ថា​ប្លែក​ទៀត​ហើយ ព្រោះ​ធម្មតា​ត្រប់​គេ​តែ​ងតែ​យក​ទៅ​ផ្សំ​ជា​បន្លែ​សម្រាប់​ស្ល ឬ​ញាំ​ឆៅ​ជា​ប្រហុក។ ប៉ុន្តែ​ពេល​នេះ​ត្រប់​ស្រួល​ត្រូវ​បាន​គេ​កែឆ្នៃ​ធ្វើ​ជាម្ហូប​មួយ​មុខ​ទៀត គឺ បុកត្រប់​ស្រួយ ចង់​ដឹង​សូម​អនុវត្ត​ជាមួយ​នឹង​ មង្គលការ ទាំង​អស់គ្នា។
 
eggplant

+ គ្រឿងផ្សំ
- គ្រប់ស្រួយ ៣០០ក្រាម (ស្ងោរឲ្យផុយ)
- ប្រហុកអាំងឲ្យឈ្ងុយ ១ស្លាបព្រាបាយ
- ពពាយ ៥ផ្លែ
- ននោង ១ផ្លែ កាត់ប្រវែង២ថ្នាំងដៃ (ស្រុះ)
- ត្រសក់ ២ផ្លែចិតជាដុំៗ
- ប៉េងប៉ោះ ១ផ្លែ ចិតជាដុំចំណិត
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេកន្លះ
- ខ្ទឹមស ៦កំពឹស និងម្ទេសតាមការចូលចិត្ត (លីង)
- បន្លែអន្លក់ ពពាយ, ននោង, ត្រសក់ និងប៉េងប៉ោះ (រៀបដាក់ចាន)

+ វិធីធ្វើ
ជាដំបូងយកខ្ទឹមស និងម្ទេសដែលបានលីងរួចដាក់ចូលក្នុងត្បាល់បុកឲ្យបែកបន្តិចសិន ទើបដាក់ ស្ករស, ប៊ីចេង និងប្រហុកអាំង បន្ទាប់មកបុកបញ្ចូលគ្នាទាំងអស់។ យកត្រប់ដែលបានស្ងោរឆ្អិនដាក់បុកជាមួយគ្នាដែរ បន្ទាប់ពីបុករួចរាល់ហើយដួសដាក់ក្នុងចាននោះអ្នកអាចយកបន្លែអន្លក់មកញ៉ាំជាមួយបានហើយ៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ឆាក្តៅ​សណ្តែកគួរ​សាច់មាន់

10:44 PM | Publish by Unknown

សណ្តែកគួរ គឺ​ជាបន្លែមួយ​ប្រភេទ​ដែល​ភាគ​ច្រើន​គេ​យកទៅ​ធ្វើជាអន្លក់ ហើយគេក៏​អាចយក​ទៅ​ធ្វើមុខម្ហូប​ផ្សេង​ទៀត​បាន​ដែរ។ នៅ​ថ្ងៃនេះ មង្គលការ ឆាក្តៅ​សណ្តែកគួរ​សាច់​មាន់ ម្តង​។
 

+ គ្រឿងផ្សំ
- សាច់មាន់ ៤០០ក្រាម ហាន់​ជាដុំៗ​តូចល្មម
- សណ្តែកគួរ ៨គួរ ហាន់​ជាកងៗ ១ ថ្នាំងដៃ
- ស្លឹកម្រះព្រៅ ១ចាន
- ម្ទេស តាមការ​ចូលចិត្ត​ហាន់បញ្ឆិតៗ
- សណ្តែកដីលីង ៣-៤ ស្លាបព្រាបាយ (បុកកុំម៉ត់)
- គល់ស្លឹកគ្រៃហាន់ ១ ស្លាបព្រាបាយកន្លះ
- ខ្ទឹមស ៤ កំពឹសចិញ្ច្រាំ
- ទឹកត្រី ៣ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករស ២ ស្លាបព្រាកាហ្វេកន្លះ
- អំបិល ១​ស្លាបព្រាកាហ្វេ
- ប្រេងឆា ៣ ស្លាបព្រាបាយ
- ប្រេងខ្យង ៣ ស្លាបព្រាកាហ្វេ

+ វិធីធ្វើ
១. មុនដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសឆាឲ្យឈ្ងុយចាំដាក់សាច់មាន់ឆាឲ្យឆ្អិនបន្តិចសិន ទើបចាប់ផ្តើមផ្សំគ្រឿង។
២. គ្រឿងដែលត្រូវដាក់មាន ប៊ីចេង, អំបិល, ទឹកត្រី, ប្រេងខ្យង, គល់ស្លឹកគ្រៃ និងស្ករស រួចហើយឆាច្របល់បញ្ចូលគ្នាមួយសារសិន។
៣. បន្ទាប់ពីនោះមកដាក់ ម្ទេស សណ្តែកគួរ និងសណ្តែកដីលីងឆាពីបីត្រឡប់ឲ្យសណ្តែកគួរស្រពាប់ ចាំដាក់ស្លឹកម្រះព្រៅចូលឆាមួយត្រឡប់ទៀតជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ត្រាវឆឹងស្ករ

10:42 PM | Publish by Unknown

ពីមុន​ប្រិយមិត្ត​ធ្លាប់​តែ​ បាន​ភ្លក់​រស់​ជា​តិ​ដំឡូង​ឆឹងស្ករ ប៉ុន្តែ​ពេល​នេះ​ប្រិយមិត្ត​សាក​ប្តូរ​រស់​ជាតិ​មក​ភ្លក់​ ត្រាវ​ឆឹង​ស្ករ​ ម្តង​មើល​យ៉ាងម៉េច​ដែរ!។
 

+ គ្រឿងផ្សំ 
- ត្រាវ ១គីឡូ កាប់ជាដុំៗ ត្រាំទឹកកំបោរ ១ម៉ោង (ទឹក ១លីត កំបោរ ១ស្លាបព្រាកាហ្វេ)
- ខ្ទិះដូង ២៥០មីលីត្រ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ៤៥០ក្រាម
- ទឹក ៤៥០មីលីលីត្រ

+ វិធីធ្វើ
មុនដំបូងត្រូវយកត្រាវដែលបានត្រាំទឹកកំបោរ មកលាងទឹកឲ្យស្អាតរួចហើយចាក់ចូលក្នុងឆ្នាំង បន្ទាប់មកចាក់ទឹកចូល ដាក់ស្ករស ខ្ទិះដូង និងអំបិលកូរវា គ្របគំរបដាក់ដាំឲ្យពុះ បើកគំរបចេញ។ រួចហើយទុកឲ្យវាពុះរហូតទាក់តែជិតគោកប្រហែលជា ៤០​ទៅ ៤៥នាទី កូរត្រឡប់ទុកឲ្យគោកជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ពពាយញាំគ្រឿង​សមុទ្រ

10:41 PM | Publish by Unknown

ពពាយ​ជាប្រភេទ​បន្លែមួយ​បែប​ ដែល​សម្បូរ​ដាំ​ដុះ​នៅ​តាមតំបន់ជនបទ​ ហើយ​វា​ជា​បន្លែមួយ​ប្រទេភ​ដែល​គ្មាន​ជាតិ​គីមី​ផងដែរ។ ប៉ុន្តែ​ដូច​ប្រិយមិត្ត​ដឹង​ស្រាប់​ហើយ​ថា បើអ្នក​យក​ពពាយ ​ទៅ​ផ្ទាប់ជាមួយ ប្រហុក ឬផ្អក....គឺ​មាន​រស​ជាតិ​ឆ្ងាញ់​មួយបែប។ ប៉ុន្តែ​នៅពេល​ដែល​ប្រិយមិត្ត​យក​វា​មក​ឆ្នៃជាម្ហូប​ផ្សេង​ក៏​មាន​រស់​ជាតិ​ ប្លែក​មួយ​បែប​ដែរ។ ដូច្នេះ​ថ្ងៃនេះ មង្គលការ សូម​ធ្វើ​ការ​ណែនាំ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត​ដែល​ឆ្នៃចេញ​ពី​ពពាយ គឺ ញាំពពាយគ្រឿង​សមុទ្រ។
 

+ គ្រឿងផ្សំ
- ពពាយ (ត្រាំជាមូយទឹកកក​ដើម្បីឲ្យស្រួយ ហាន់ប្រហែល ១ សង់ទីម៉ែត្រ)
- បង្កាស្រស់ (ស្រុះកុំឲ្យឆ្អិនពេក)
- មឹក (ស្រុះ​ឲ្យឆ្អិន)
- សាច់ជ្រូកចិញ្រ្ជាំ (លីងឲ្យឆ្អិន)
- ទឹកអំពិលទុំ
- សណ្តែកដី (បុកកុំឲ្យម៉ត់ពេក)
- ម្ទេសស្រស់
- ខ្ទឹមក្រហម (ហាន់ស្តើងៗ)
- ខ្ទិះដួង (ខ្ទិះដើម)
- ប៊ីចេង
- អំបិល
- ទឹកត្រី
- ស្ករត្នោត
- បង្កាក្រៀម ៣ស្លាបព្រាកាហ្វេ

+ វិធីធ្វើ
១. ដំបូងអ្នកត្រូវធ្វើទឹកអំពិលទុំ។ ដោយ​ត្រូវយកខ្ទះ ហើយ​ដាក់ទឹកអំពិលទុំ និង​ស្ករត្នោត កូរវា​ឲ្យខាប់​រូចទុក​ឲ្យ​ត្រជាក់។
២. បន្ទាប់​មក យក​ទឹក​អំបិលទុំ​ដែល​បាន​ចម្អិនខាង​លើ ចូល​ក្នុង​ចាន​ហើយ​លាយ​ជា​មួយ​ខ្ទិះ​ដួង ទឹក​ត្រី និង​ប៊ីចេង ទុក​មួយ​ឡែក។
 ៣. បន្ទាប់​មក​ទៀត អ្នក​ត្រូវ​យក​ចាន​មួយ​ទៀត ដាក់​ពពាយ, សាច់​ជ្រូក, បង្កា, មឹក, ម្ទេស​ស្រស់, ខ្ទឹម​ក្រហម, បង្កា​ក្រៀម, សណ្តែកដី និង​ទឹក​អំពិលទុំ​ដែល​បាន​លាយ​ខាង​លើ ចួល​គ្នាច្របល់​ឲ្យ​សព្វ។ ហើយ​ភ្លក់មើល​ឲ្យ​មានរស​ជាតិប្រៃ ជូរ ផ្អែម៕

ដោយ៖ យូរី
Source: mungkulkar.com

0 comments

បង្គាអប់អំបិលម្ទេស

10:39 PM | Publish by Unknown

នេះ​គឺជា​អាហារ​សមុទ្រ​​មួយ​មុខ​ដែល​មាន​រស់​ជាតិ​ឆ្ងញ់ពិសា ហើយ​ប្រហែល​ជា​មាន​ប្រិយមិត្ត​ភាគ​ច្រើន​មិន​ទាន់​ចេះ​ពី​វិធី​ធ្វើ​នៅ​ឡើយ។ ដូច្នេះថ្ងៃនេះ មង្គលការ និង​បង្ហាញ​ពី​វិធី​ធ្វើឲ្យ​ប្រិយមិត្ត​បាន​ដឹងគ្នាគ្រប់គ្នា។

lobster
+ គ្រឿងផ្សំ
- បង្គា ៥០០ក្រាមយកក្បាលចេញ
- គល់ស្លឹកគ្រៃ ២គល់ហាន់បញ្ឆិតវែង
- អំបិលបុកម្ទេស ១ស្លាបព្រាបាយកន្លះ(ផ្សំគ្រឿងតាមការចូលចិត្ត)
- ខ្ទឹមស ៥កំពឹសដំឲ្យបែក

+ វិធីធ្វើ
១. ដំបូងយកបង្គាដាក់ចូលក្នុងចានធំមួយ បន្ទាប់មកដាក់ខ្ទឹមស គល់ស្លឹកគ្រៃ និងអំបិលបុកម្ទេសចូលជាមួយដែរ។
២. ចាប់ផ្តើមច្របល់ចូលគ្នាឲ្យអំបិលចូលជាតិជាមួយបង្គាឲ្យបានសប់ល្អ រួចហើយយកវាខ្ចប់ជាមួយក្រដាសអាលុយមីញ៉ូម។
៣. នៅពេលដែលខ្ចប់រួចរាល់ហើយត្រូវយកវាទៅដាក់ចំហុយប្រហែលជា ៥នាទី(ចាប់គិតពីពេលដាក់ទឹកពុះ) ជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

បង្គាឆាគ្រាប់ឈូក

10:37 PM | Publish by Unknown

សួរស្តីប្រិយមិត្ត​ និង​បងៗដែល​ជា​ស្ត្រី​មេផ្ទះ​គ្រប់​រូប ថ្ងៃនេះ​ មង្គលការ នឹងធ្វើការ​បង្ហាញ​ពី​វិធី​ធ្វើ​ម្ហូប​ដ៏​ឆ្ងាញ់​មួយ​មុខ​ទៀត​មកចែក​ជូន​ អ្នក​ទាំង​គ្នា​ឲ្យបាន​ស្គាល់ គឺ បង្គា​ឆា​គ្រាប់​ឈូក។
 
loopster

+ គ្រឿងផ្សំ
- បង្គា ៥០០ក្រាម បកសំបក​យកក្បាលចេញ
- គ្រាប់ឈូក ១ចាន (ស្ងោរឆ្អិន​ពុះយក​បណ្តូល​ចេញ)
- ផ្សិត ២៥០ក្រាម
- សាច់ជ្រូក ២០០ក្រាម (ចិញ្ច្រាំ)
- គល់ខ្ទឹម ៥គល់
- ម្រេច ១ស្លាប​ព្រាកាហ្វេ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- អំបិល ១ចិប
- ស្ករស ២ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
- ជីវ៉ាន់ស៊ុយ ដាក់លំអរពេលឆ្អិនដួសដាក់ចាន

+ វិធីធ្វើ
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់​មកដាក់​ខ្ទឹមសចូលឆាឲ្យក្រហមធំខ្លិនឈ្ងុយ​ដាក់សាច់ជ្រូក​ចូលឆាឲ្យ​ សាច់​រាងឆ្អិន​បន្តិចសិន។
២. បន្ទាប់មកដាក់បង្គាឆាចូលជាមួយ រួចហើយដាក់ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករស និងប៊ីចេងឆាបន្តទៀត។
៣. ដាក់គ្រាប់ឈូកចូលឆាបន្តិចសិន ចាំដាក់ផ្សិត ឆាមួយត្រឡប់ដាក់គល់ខ្ទឹម និងម្រេចឆាបន្តិចទៀតជាការស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ត្រីអណ្តែងឆាគ្រឿង

10:35 PM | Publish by Unknown

លើក​មុន មង្គលការ ធ្លាប់​បាន​បង្ហាញ​ពីវិធី​​​ធ្វើការី​ត្រី​អណ្តែង​រួច​ម្តង​មក​ហើយ។ ប៉ុន្តែ​ពេល​នេះ មង្គលការ សូម​ធ្វើការ​បង្ហាញ​ពីវិធី​ឆា​ត្រី​អណ្តែង​វិញ​ម្តង។


+ គ្រឿងផ្សំ
- ត្រីអណ្តែង ៣០០ក្រាម​ ហាន់​កង់ៗ
- ម្ទេស​ឆ្អើរ ៣ផ្លែ (ត្រាំទឹក​ចិញ្ច្រាំ)
- គ្រឿងបុក​ ១ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ៣ស្លាបព្រាបាយ

+ វិធីធ្វើ​
១. ដំ​បូង​ដាក់​ប្រេង​ឆា​ចូល​​ក្នុង​ខ្ទះ​ឲ្យ​ក្តៅបំពង​​ខ្ទឹមស​​ឲ្យ​ឈ្ងុយ​​ បន្ទាប់​មក​ដាក់​ម្ទេស​ឆ្អើរ​ចិញ្ច្រាំ ​ឆា​បន្តិច​សិន​ដាក់​គ្រឿង​ចូល​ឆា​ជា​មួយ​គ្នា​។
២. បន្ទាប់​ពី​នោះ​មក​ដាក់ ម្សៅ​ស៊ុប ទឹក​ត្រី ​ស្ករស ​អំបិល ​ប៊ីចេង និង​​ទឹក​ចូល​បន្តិច​ឆា​បញ្ចូល​គ្នា​ទុក​ឲ្យ​ពុះ។
៣. ពេល​ដែល​ពុះ​ហើយ​ដាក់​ត្រី​ចូល​ឆា​​វាឲ្យ​​​ចូល​គ្រឿង​​​បាន​​សព្វ​​ រួច​ហើយ​ទុក​វា​រហូត​ទាល់​តែ​ឆ្អិន​ជា​ការ​ស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

វិធី​ធ្វើ ទឹក​គ្រឿងទឹក​ប្រហុក

10:32 PM | Publish by Unknown

ថ្ងៃនេះ មង្គលការ សូមបង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ចូល​ ចិត្ត​គ្រប់ៗ នោះគឺ (ទឹក​គ្រឿង​ទឹកប្រហុក)។ ដូច្នេះសូមអនុវត្ត​ជាមួយ​នឹង មង្គលការ ទាំង​អស់គ្នា។
 
ទឹក​គ្រឿងទឹក​ប្រហុក

+ គ្រឿងផ្សំ 
- ត្រីរ៉ស់ ឬត្រីដៀប កន្លះគីឡូ (ស្ងោរឆ្អិន)
- ស្ករស កន្លះស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ 
- អំបិល ១ស្លាបព្រាកាហ្វេ 
- ប្រហុកចំហុយឆ្អិន ៣-៥ចង្វារ ឬតាមការចូលចិត្ត 
- ខ្ទឹមស ២កំពឹសដំឲ្យបែក 
- ទឹកស្ងោរត្រី ២វែកសម្លរ ឬស្មានទៅតាមសាច់ត្រី
- ជីនាងវង បន្តិចហាន់
- ម្ទេស តាមការចូលចិត្តហាន់បញ្ឆិតៗ
- ក្រូចឆ្មា ១ផ្លែ
- បន្លែអន្លក់ ៖ ស្តៅស្រុះ ផ្កាកំប្លោក ព្រលឹត ត្រសក់ ស្ពៃក្រញ៉ាញ់ និងមានបន្លែជាច្រើនទៀត (រៀបដាក់ចាន)

+ វិធីធ្វើ
១. មុនដំបូងត្រូវយកត្រីដែលបានស្ងោរឆ្អិនមកបេះយកសាច់ បន្ទាប់មកប៉ន់ ឬក៏បុក (តែកុំឲ្យម៉ត់ពេក) រួចហើយដាក់ចូលទៅក្នុងចានគោមមួយ។
២. យកទឹកស្ងោរត្រីបន្តិចមកដាក់ជ្រុំប្រហុកចំហុយរួចហើយយក ទឹកប្រហុកចាក់ចូលទៅក្នុងចានត្រី និងទឹកស្ងោរត្រីដែលនៅសល់ក៍ចាក់ចូលទាំងអស់ដែរ។
៣. ចាប់ផ្តើមដាក់គ្រឿងចូល ប៊ីចេង អំបិល ស្ករស ខ្ទឹមស និងច្របាច់ក្រូចចូល កូរវាបញ្ចូលគ្នាឲ្យរលាយគ្រឿងសព្វ។
៤. ជាចុងក្រោយគ្រាប់តែដាក់ម្ទេស និងជីនាងវងចូលនោះអ្នកអាចយកបន្លែអន្លក់មកញាំផ្ទាប់បានហើយ៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

ម្ជូរក្តឹបឪឡឹក

8:34 PM | Publish by Unknown

សម្រាប់​ម្ហូប​មួយ​មុខ​នេះ​ប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ដឹងបី​ របៀបធ្វើ​រួចហើយ ប៉ុន្តែប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​ក៏​មិន​ទាន់​ដឹង​ពី​របៀ​ប​ធ្វើ​ ដែរ។ ដូច្នេះ​កុំ​ឲ្យ​ខាត​ពេល​យូរ​យើង​ខ្ញុំ​សូម​ធ្វើ​ការបង្ហាញ​ពី​គ្រឿង​ផ្សំ និង​របៀប​ធ្វើ​ដូចខាងក្រោម៖

watermelon
+ គ្រឿងផ្សំ
- ក្តិបឪឡឹក ៤-៥ផ្លែ​ចិត​ជា​ចំណិតៗ
- កូនត្រី ១ចាន​ចង្កឹះ
- កំពឹស ១ចាន​ចង្កឹះ
- ពងត្រី ២ស្លាបព្រាបាយ
- ប្រហុក ៤ចង្វា ឬតាមការ​ចូល​ចិត្ត
- ត្រួយអំពិល ១ចានហាន់
- ខ្ទឹមស ៣កំពឹស
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្ទេសប្លោក ២ផ្លែ (ផ្លែតូច)
- ជីនាងវង

+ វិធីធ្វើ

១. ដំបូង​ដាក់​ឆ្នាំង​ដាំ​ទឹក បន្ទាប់​ពី​ទឹក​បាន​ពុះ​ត្រូវ​ដាក់​ខ្ទឹម​សចូល រួច​ហើយ​ចាប់​ផ្តើម​ជ្រុំប្រហុក។
២. ពេល​ដែល​រួច​រាល់​ហើយ​ត្រូវ​ផ្សំ​គ្រឿង​ម្តងមាន​ អំបិល ប៊ីចេង​ ទឹកត្រី ពងត្រី ត្រួយ​អំពិល​​ ក្តិប​ឪឡឹក និង​កូន​ត្រី។
៣. បន្ទាប់​ពី​នោះ​មក​ទុក​ឲ្យ​​​​រាង​ស្រពាប់​បន្លែដាក់​ម្ទេសចូល​ ទុក​មួយ​សន្ទុះ បង់​កំ​ពឹស​​ទុក​មួយ​ពុះ​បិត​ភ្លើង​ដាក់​ជី​នាង​វង​ចូល​​ចុង​ក្រោយ​ជា​កការ​ ស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments

វិធី​ធ្វើ​ផាកឡូវ

8:31 PM | Publish by Unknown

ផាក​ឡូវ គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសា ហើយ​ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​ចូល​ចិត្ត​វា​ផងដែរ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​នេះ មង្គលការ សូម​ធ្វើ​​ង្ហាញ​​ពីវិធី​ធ្វើ​ ផាក​ឡូវ មក​ចែក​ជូន​ឲ្យ​បងៗ​ដែល​ជា​ស្ត្រី​មេផ្ទះ និង​ប្រិយមិត្ត​ទាំង​អស់​ឲ្យ​ចេះ​ពី​វិធីធ្វើ​គ្រប់ៗគ្នា។
 
 
+ គ្រឿងផ្សំ
- សាច់​ជ្រូក ឬសាច់​ផ្នែក​ក្បាល ១គីឡូ
- ផ្កាចន្ទ ៥គ្រាប់
- រំដេង ១ដុំ​ប៉ុនមេដៃ
- ខ្ទឹមស​ ៥កំពឹស
- ស្ករត្នោត ២ស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិលម៉ត់ កន្លះស្លាបព្រាកាហ្វេ

+ វិធីធ្វើ
ដំបូង​យក​ឆ្នាំង​ដាក់​លើភ្លើង​រួច​ដាក់​ស្ករត្នោត​កំឡោច​ឲ្យ​ឡើង​ជើង​ អង្រ្កង(ឡើង​ក្រហម​) សិមដាក់​ផ្កាចន្ទចូល​ ហើយ​ដាក់​សាច់​ ​ខ្ទឹមស និង អំបិល រំដេងដំដាក់​ចូល​គ្នា។ ទុក​ឲ្យ​ឡើង​ក្រហម​ ហើយ​ចុច​មើល​ផុស​ល្មម​ជា​ការ​ស្រេច៕

ដោយ៖ សុខឡៃ
Source: mungkulkar.com

0 comments
« Newer Posts
Subscribe to: Posts (Atom)
Powered by Blogger.

Popular Posts

  • ឆាសាច់មាន់ងាំង៉ូវ
    តើប្រិយមិត្តធ្លាប់ឆាសាច់មាន់ជាមួយនឹងងាំង៉ូវដែរ ឬទេ? បើ​ចង់​ដឹង​ថាវាមាន​រស់​ជាតិប្លែក និងឆ្ងាញ់យ៉ាងណានោះ សូមអនុវត្តជា​មួយ​នឹង ​មង្គលការ ទាំ...
  • ស៊ុបត្រីក្រហម
    តើប្រិយមិត្តធ្លាប់យកត្រីក្រហមមកធ្វើមុខម្ហូបអ្វីខ្លះ? ថ្ងៃនេះមង្គល នឹង​បង្ហាញពីវិធីធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​ផ្សំ​ពីត្រីក្រហមនេះ​ដែរ គឺ ស៊...
  • ឆាក្តៅ​សណ្តែកគួរ​សាច់មាន់
    សណ្តែកគួរ គឺ​ជាបន្លែមួយ​ប្រភេទ​ដែល​ភាគ​ច្រើន​គេ​យកទៅ​ធ្វើជាអន្លក់ ហើយគេក៏​អាចយក​ទៅ​ធ្វើមុខម្ហូប​ផ្សេង​ទៀត​បាន​ដែរ។ នៅ​ថ្ងៃនេះ មង្គលការ ...
  • វិធី​ធ្វើ​ផាកឡូវ
    ផាក​ឡូវ គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសា ហើយ​ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​ចូល​ចិត្ត​វា​ផងដែរ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​...
  • ញាំ​កំពិស​ត្រួយអំពិល
    ថ្ងៃនេះ មង្គលការ សូម​ណែ​នាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ​កំពិស​ជាមួយ​ត្រួយអំពិល។ ដោយ​ប្រិយមិត្ត​គ្រាន់​តែ​ទិញ​ត្រួយអំពិល និង​កំពិស​ផ្ស...

About Me

Unknown
View my complete profile

Flickr Images

Social Icons

Popular Posts

  • ត្រីអណ្តែងឆាគ្រឿង
    លើក​មុន មង្គលការ ធ្លាប់​បាន​បង្ហាញ​ពីវិធី​​​ធ្វើការី​ត្រី​អណ្តែង​រួច​ម្តង​មក​ហើយ។ ប៉ុន្តែ​ពេល​នេះ មង្គលការ សូម​ធ្វើការ​បង្ហាញ​ពីវិធី​ឆា​...
  • ត្រាវឆឹងស្ករ
    ពីមុន​ប្រិយមិត្ត​ធ្លាប់​តែ​ បាន​ភ្លក់​រស់​ជា​តិ​ដំឡូង​ឆឹងស្ករ ប៉ុន្តែ​ពេល​នេះ​ប្រិយមិត្ត​សាក​ប្តូរ​រស់​ជាតិ​មក​ភ្លក់​ ត្រាវ​ឆឹង​ស្ករ​ ម្...
  • បង្គាឆាគ្រាប់ឈូក
    សួរស្តីប្រិយមិត្ត​ និង​បងៗដែល​ជា​ស្ត្រី​មេផ្ទះ​គ្រប់​រូប ថ្ងៃនេះ​ មង្គលការ នឹងធ្វើការ​បង្ហាញ​ពី​វិធី​ធ្វើ​ម្ហូប​ដ៏​ឆ្ងាញ់​មួយ​មុខ​ទៀត​មក...
  • វិធី​ធ្វើ​ផាកឡូវ
    ផាក​ឡូវ គឺ​ជា​អាហារ​មួយ​ប្រភេទ​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសា ហើយ​ក៏​មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​ចូល​ចិត្ត​វា​ផងដែរ។ ដូច្នេះ​ហើយ​នៅ​ថ្ងៃ​...
  • ភ្លា​ក្តាម​សមុទ្រ
    នៅ​​ថ្ងៃ​នេះ​ មង្គល​ការ ​សូម​​លើក​យ​ម្ហូប​​មួយ​មុខ​ទៀតមក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំង​អស់​គ្នាគឺ (ភ្លា​​ក្តាម​​សមុទ្រ)។​ ដូច្នោះ​ដើម្បី​កុ...
  • សម្លរម្ជូរក្រអៅឈូក
    សួរ​ស្តី​បងៗ​ស្តី​មេផ្ទះ​ទាំង​អស់គ្នា ថ្ងៃនេះ​មង្គលការ​ សូម​ធ្វើការ​បង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ទៀត គឺ​ សម្លរ​ម្ជូរ​ក្រអៅឈូក។ ដូច្ន...
  • វិធី​ធ្វើ ទឹក​គ្រឿងទឹក​ប្រហុក
    ថ្ងៃនេះ មង្គលការ សូមបង្ហាញ​ពីវិធី​ធ្វើ​ម្ហូប​មួយ​មុខ​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​ចូល​ ចិត្ត​គ្រប់ៗ នោះគឺ (ទឹក​គ្រឿង​ទឹកប្រហុក)។ ដូច្នេះសូ...
  • បង្កងទ្រង់គ្រឿង
    ថ្ងៃនេះ​ មង្គលការ​សូម​ធ្វើការ​ណែនាំ​ម្ហូប​ថ្មី​មួយ​មុខ​ទៀត​ហើយ គឺ បង្កងទ្រង​គ្រឿង។ ចង់​ដឹង​ម្ហូប​មួយ​មុខ​នេះមាន​គ្រឿង​ផ្សំ​នឹង​របៀប​ធ្វើ...
  • បុកត្រប់ស្រួយ
    នេះ​គឺជា​ម្ហូប​មួយ​មុខ​ដែល​ ប្រិយមិត្ត​គ្រប់​គ្នា​គិត​ថា​ប្លែក​ទៀត​ហើយ ព្រោះ​ធម្មតា​ត្រប់​គេ​តែ​ងតែ​យក​ទៅ​ផ្សំ​ជា​បន្លែ​សម្រាប់​ស្ល ឬ​ញា...
  • ស៊ុបត្រីក្រហម
    តើប្រិយមិត្តធ្លាប់យកត្រីក្រហមមកធ្វើមុខម្ហូបអ្វីខ្លះ? ថ្ងៃនេះមង្គល នឹង​បង្ហាញពីវិធីធ្វើម្ហូប​មួយ​មុខ​ទៀត​ដែល​ផ្សំ​ពីត្រីក្រហមនេះ​ដែរ គឺ ស៊...

Popular Posts

ត្រីអណ្តែងឆាគ្រឿង

ត្រាវឆឹងស្ករ

បង្គាឆាគ្រាប់ឈូក

វិធី​ធ្វើ​ផាកឡូវ

ភ្លា​ក្តាម​សមុទ្រ

សម្លរម្ជូរក្រអៅឈូក

វិធី​ធ្វើ ទឹក​គ្រឿងទឹក​ប្រហុក

បង្កងទ្រង់គ្រឿង

បុកត្រប់ស្រួយ

ស៊ុបត្រីក្រហម

Subscribe Via Email

Sign up for our newsletter, and well send you news and tutorials on web design, coding, business, and more! You'll also receive these great gifts:

Blog Archive

  • ▼  2015 (20)
    • ▼  January (20)
      • ញាំ​កំពិស​ត្រួយអំពិល
      • ឆាប៉េងប៉ោះសាច់ជ្រូកចិញ្ច្រាំ
      • ភ្លា​ក្តាម​សមុទ្រ
      • បង្កងទ្រង់គ្រឿង
      • កង្កែបឆាសៀងខ្មៅ
      • សម្លរម្ជូរក្រអៅឈូក
      • ស៊ុបត្រីក្រហម
      • វិធីធ្វើនំល្ពៅ
      • ឆាសាច់មាន់ងាំង៉ូវ
      • ខម៉ាំ
      • បុកត្រប់ស្រួយ
      • ឆាក្តៅ​សណ្តែកគួរ​សាច់មាន់
      • ត្រាវឆឹងស្ករ
      • ពពាយញាំគ្រឿង​សមុទ្រ
      • បង្គាអប់អំបិលម្ទេស
      • បង្គាឆាគ្រាប់ឈូក
      • ត្រីអណ្តែងឆាគ្រឿង
      • វិធី​ធ្វើ ទឹក​គ្រឿងទឹក​ប្រហុក
      • ម្ជូរក្តឹបឪឡឹក
      • វិធី​ធ្វើ​ផាកឡូវ
Copyright (c) 2010 Healthy Food . Design by Template Lite
Download Blogger Templates And Directory Submission.