|
ពីមុនប្រិយមិត្តធ្លាប់តែ
បានភ្លក់រស់ជាតិដំឡូងឆឹងស្ករ
ប៉ុន្តែពេលនេះប្រិយមិត្តសាកប្តូររស់ជាតិមកភ្លក់ ត្រាវឆឹងស្ករ
ម្តងមើលយ៉ាងម៉េចដែរ!។
+ គ្រឿងផ្សំ
- ត្រាវ ១គីឡូ កាប់ជាដុំៗ ត្រាំទឹកកំបោរ ១ម៉ោង (ទឹក ១លីត កំបោរ ១ស្លាបព្រាកាហ្វេ)
- ខ្ទិះដូង ២៥០មីលីត្រ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ៤៥០ក្រាម
- ទឹក ៤៥០មីលីលីត្រ
+ វិធីធ្វើ
មុនដំបូងត្រូវយកត្រាវដែលបានត្រាំទឹកកំបោរ
មកលាងទឹកឲ្យស្អាតរួចហើយចាក់ចូលក្នុងឆ្នាំង បន្ទាប់មកចាក់ទឹកចូល ដាក់ស្ករស
ខ្ទិះដូង និងអំបិលកូរវា គ្របគំរបដាក់ដាំឲ្យពុះ បើកគំរបចេញ។
រួចហើយទុកឲ្យវាពុះរហូតទាក់តែជិតគោកប្រហែលជា ៤០ទៅ ៤៥នាទី
កូរត្រឡប់ទុកឲ្យគោកជាការស្រេច៕
ដោយ៖ សុខឡៃ
Source: mungkulkar.com