|
ផាកឡូវ
គឺជាអាហារមួយប្រភេទដែលមានរស់ជាតិឆ្ងាញ់ពិសា
ហើយក៏មានប្រិយមិត្តជាច្រើនដែលចូលចិត្តវាផងដែរ។
ដូច្នេះហើយនៅថ្ងៃនេះ មង្គលការ សូមធ្វើង្ហាញពីវិធីធ្វើ ផាកឡូវ
មកចែកជូនឲ្យបងៗដែលជាស្ត្រីមេផ្ទះ
និងប្រិយមិត្តទាំងអស់ឲ្យចេះពីវិធីធ្វើគ្រប់ៗគ្នា។
+ គ្រឿងផ្សំ
- សាច់ជ្រូក ឬសាច់ផ្នែកក្បាល ១គីឡូ
- ផ្កាចន្ទ ៥គ្រាប់
- រំដេង ១ដុំប៉ុនមេដៃ
- ខ្ទឹមស ៥កំពឹស
- ស្ករត្នោត ២ស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិលម៉ត់ កន្លះស្លាបព្រាកាហ្វេ
+ វិធីធ្វើ
ដំបូងយកឆ្នាំងដាក់លើភ្លើងរួចដាក់ស្ករត្នោតកំឡោចឲ្យឡើងជើង
អង្រ្កង(ឡើងក្រហម) សិមដាក់ផ្កាចន្ទចូល ហើយដាក់សាច់ ខ្ទឹមស និង
អំបិល រំដេងដំដាក់ចូលគ្នា។ ទុកឲ្យឡើងក្រហម
ហើយចុចមើលផុសល្មមជាការស្រេច៕
ដោយ៖ សុខឡៃ
Source: mungkulkar.com