|
សម្រាប់ម្ហូបមួយមុខនេះប្រហែលជាមានប្រិយមិត្តមួយចំនួនដឹងបី
របៀបធ្វើរួចហើយ
ប៉ុន្តែប្រហែលជាមានប្រិយមិត្តមួយចំនួនក៏មិនទាន់ដឹងពីរបៀបធ្វើ
ដែរ។
ដូច្នេះកុំឲ្យខាតពេលយូរយើងខ្ញុំសូមធ្វើការបង្ហាញពីគ្រឿងផ្សំ
និងរបៀបធ្វើដូចខាងក្រោម៖
- ក្តិបឪឡឹក ៤-៥ផ្លែចិតជាចំណិតៗ
- កូនត្រី ១ចានចង្កឹះ
- កំពឹស ១ចានចង្កឹះ
- ពងត្រី ២ស្លាបព្រាបាយ
- ប្រហុក ៤ចង្វា ឬតាមការចូលចិត្ត
- ត្រួយអំពិល ១ចានហាន់
- ខ្ទឹមស ៣កំពឹស
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្ទេសប្លោក ២ផ្លែ (ផ្លែតូច)
- ជីនាងវង
+ វិធីធ្វើ
១. ដំបូងដាក់ឆ្នាំងដាំទឹក បន្ទាប់ពីទឹកបានពុះត្រូវដាក់ខ្ទឹមសចូល រួចហើយចាប់ផ្តើមជ្រុំប្រហុក។
២. ពេលដែលរួចរាល់ហើយត្រូវផ្សំគ្រឿងម្តងមាន អំបិល ប៊ីចេង ទឹកត្រី ពងត្រី ត្រួយអំពិល ក្តិបឪឡឹក និងកូនត្រី។
៣. បន្ទាប់ពីនោះមកទុកឲ្យរាងស្រពាប់បន្លែដាក់ម្ទេសចូល ទុកមួយសន្ទុះ បង់កំពឹសទុកមួយពុះបិតភ្លើងដាក់ជីនាងវងចូលចុងក្រោយជាកការ ស្រេច៕
ដោយ៖ សុខឡៃ
Source: mungkulkar.com