|
ថ្ងៃនេះ មង្គលការ
សូមបង្ហាញពីវិធីធ្វើម្ហូបមួយមុខដែលប្រជាជនខ្មែរយើងតែងតែចូល
ចិត្តគ្រប់ៗ នោះគឺ (ទឹកគ្រឿងទឹកប្រហុក)។ ដូច្នេះសូមអនុវត្តជាមួយនឹង
មង្គលការ ទាំងអស់គ្នា។
+ គ្រឿងផ្សំ
- ត្រីរ៉ស់ ឬត្រីដៀប កន្លះគីឡូ (ស្ងោរឆ្អិន)
- ស្ករស កន្លះស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ប្រហុកចំហុយឆ្អិន ៣-៥ចង្វារ ឬតាមការចូលចិត្ត
- ខ្ទឹមស ២កំពឹសដំឲ្យបែក
- ទឹកស្ងោរត្រី ២វែកសម្លរ ឬស្មានទៅតាមសាច់ត្រី
- ជីនាងវង បន្តិចហាន់
- ម្ទេស តាមការចូលចិត្តហាន់បញ្ឆិតៗ
- ក្រូចឆ្មា ១ផ្លែ
- បន្លែអន្លក់ ៖ ស្តៅស្រុះ ផ្កាកំប្លោក ព្រលឹត ត្រសក់ ស្ពៃក្រញ៉ាញ់ និងមានបន្លែជាច្រើនទៀត (រៀបដាក់ចាន)
+ វិធីធ្វើ
១. មុនដំបូងត្រូវយកត្រីដែលបានស្ងោរឆ្អិនមកបេះយកសាច់ បន្ទាប់មកប៉ន់ ឬក៏បុក (តែកុំឲ្យម៉ត់ពេក) រួចហើយដាក់ចូលទៅក្នុងចានគោមមួយ។
២. យកទឹកស្ងោរត្រីបន្តិចមកដាក់ជ្រុំប្រហុកចំហុយរួចហើយយក ទឹកប្រហុកចាក់ចូលទៅក្នុងចានត្រី និងទឹកស្ងោរត្រីដែលនៅសល់ក៍ចាក់ចូលទាំងអស់ដែរ។
៣. ចាប់ផ្តើមដាក់គ្រឿងចូល ប៊ីចេង អំបិល ស្ករស ខ្ទឹមស និងច្របាច់ក្រូចចូល កូរវាបញ្ចូលគ្នាឲ្យរលាយគ្រឿងសព្វ។
៤. ជាចុងក្រោយគ្រាប់តែដាក់ម្ទេស និងជីនាងវងចូលនោះអ្នកអាចយកបន្លែអន្លក់មកញាំផ្ទាប់បានហើយ៕
ដោយ៖ សុខឡៃ
Source: mungkulkar.com