|
តើប្រិយមិត្តធ្លាប់ឆាសាច់មាន់ជាមួយនឹងងាំង៉ូវដែរ ឬទេ?
បើចង់ដឹងថាវាមានរស់ជាតិប្លែក និងឆ្ងាញ់យ៉ាងណានោះ សូមអនុវត្តជាមួយនឹង
មង្គលការ ទាំងអស់គ្នា។
+ គ្រឿងផ្សំ
- សាច់មាន់ ៥០០ក្រាម កាត់ជាដុំៗតូចល្មម
- ងាំង៉ូវ ១ផ្លែលាយទឹក ១ស្លាបព្រាបាយ ហាន់ជាចំណិតតូចៗ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ និងម្ទេសហាន់ដាក់ចូលជាមួយ (តាមការចូលចិត្ត)
- ជីវ៉ាន់ស៊ុយ ២ដើមហាន់តូចៗ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ដាក់សម្រាប់អ្នកចូលចិត្តរស់ជាតិជូរ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ
១. មុនដំបូងត្រូវដាក់ឆ្នាំងដាំទឹកជាមុនសិន បន្ទាប់ពីទឹកបានពុះហើយត្រូវយកសាច់មាន់មកដាក់ស្រុះ ពេលស្រុះរួចហើយស្រង់វាទុកដោយឡែកសិន។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅដាក់ខ្ទឹមសនិងម្ទេសចិញ្ច្រាំឆាឲ្យមានខ្លិនឈ្ងុយដាក់ជីវ៉ាន់ស៊ុយឆាជាមួយ បន្ទាប់មកទៀតធ្វើការផ្សំគ្រឿង។
៣. គ្រឿងដែលត្រូវដាក់មាន ប្រេងខ្យង, ទឹកត្រី, ស្ករស, ម្សៅស៊ុប និងប៊ីចេង រួចហើយឆាវាបន្តិចសិន ទើបដាក់សាច់មាន់ចូលឆា បន្តទៀតរហូតឲ្យវាចូលជាតិបន្ថែមទឹកបន្តិច។
៤. បន្ទាប់ពីថែមទឹកចូលបន្តិចរួចហើយទុកមួយភ្លេតចាំដាក់ទឹកងាំងូវ និងងាំងូវចូលរំងាស់ទុកឲ្យរាងគោកបន្តិច ភ្លក់មើលតាមការចូលចិត្តជាការស្រេច៕
ដោយ៖ សុខឡៃ
Source: mungkulkar.com
nice blog! i wish if you could upload pics-step with how to make khmer foods.