|
តើប្រិយមិត្តចង់ចេះធ្វើនំល្ពៅទេ? ក្នុងការធ្វើនំល្ពៅ
គឺគេត្រូវផ្លែល្ពៅមកឈូស រួចផ្សំជាមួយគ្រឿងទេសមួយចំនួនទៀត
បន្ទាប់មកត្រូវយកមកវេចខ្ចប់ជាមួយស្លឹកចេកទើបចេញជានំល្ពៅឡើង។
+ គ្រឿងផ្សំ
- ល្ពៅឈូស ១គីឡូកន្លះ
- ម្សៅខ្សាយ ៣០០ក្រាម
- សាច់ដូង ១ចាន
- ស្ករស ២៥០ក្រាម
- អំបិល កន្លះស្លាបព្រាបាយ
- ខ្ទិះដូង ៣០០មីលីលីត្រ
- ស្លឹកចេក កាត់ប្រវែង ១-១ចង្អាមកន្លះ (ស្លឹកស្រពាប់ ឬស្រស់ទឹកក្តៅ)
+ វិធីធ្វើ
១. ដំបូងយកល្ពៅដែលបានឈូសរួចមកលាយជាមួយ អំបិល, ស្ករស, ម្សៅ, សាច់ដូង និងខ្ទិះដូង រួចហើយកូរច្របល់បញ្ចូលគ្នាឲ្យបានសប់ល្អ។
២. ចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក រួចហើយចូកល្ពៅដែលបានលាយរួចរាល់ហើយដាក់ ៣ស្លាបព្រាបាយ បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលចង់បាន (ដូចរូប) ធ្វើដូចនេះរហូតទាល់តែអស់។
៣. យកនំដែលវេចបានដាក់ចំហុយ ស្មានមើលប្រហែលជា ៤០-៤៥នាទីនោះអ្នកអាចស្រង់យកមកភ្លក់ ឬញ៉ាំវាបានហើយ៕
ដោយ៖ សុខឡៃ
Source: mungkulkar.com