|
នេះគឺជាម្ហូបមួយមុខដែល
ប្រិយមិត្តគ្រប់គ្នាគិតថាប្លែកទៀតហើយ
ព្រោះធម្មតាត្រប់គេតែងតែយកទៅផ្សំជាបន្លែសម្រាប់ស្ល
ឬញាំឆៅជាប្រហុក។
ប៉ុន្តែពេលនេះត្រប់ស្រួលត្រូវបានគេកែឆ្នៃធ្វើជាម្ហូបមួយមុខទៀត
គឺ បុកត្រប់ស្រួយ ចង់ដឹងសូមអនុវត្តជាមួយនឹង មង្គលការ ទាំងអស់គ្នា។
+ គ្រឿងផ្សំ
- គ្រប់ស្រួយ ៣០០ក្រាម (ស្ងោរឲ្យផុយ)
- ប្រហុកអាំងឲ្យឈ្ងុយ ១ស្លាបព្រាបាយ
- ពពាយ ៥ផ្លែ
- ននោង ១ផ្លែ កាត់ប្រវែង២ថ្នាំងដៃ (ស្រុះ)
- ត្រសក់ ២ផ្លែចិតជាដុំៗ
- ប៉េងប៉ោះ ១ផ្លែ ចិតជាដុំចំណិត
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេកន្លះ
- ខ្ទឹមស ៦កំពឹស និងម្ទេសតាមការចូលចិត្ត (លីង)
- បន្លែអន្លក់ ពពាយ, ននោង, ត្រសក់ និងប៉េងប៉ោះ (រៀបដាក់ចាន)
+ វិធីធ្វើ
ជាដំបូងយកខ្ទឹមស
និងម្ទេសដែលបានលីងរួចដាក់ចូលក្នុងត្បាល់បុកឲ្យបែកបន្តិចសិន ទើបដាក់ ស្ករស,
ប៊ីចេង និងប្រហុកអាំង បន្ទាប់មកបុកបញ្ចូលគ្នាទាំងអស់។
យកត្រប់ដែលបានស្ងោរឆ្អិនដាក់បុកជាមួយគ្នាដែរ
បន្ទាប់ពីបុករួចរាល់ហើយដួសដាក់ក្នុងចាននោះអ្នកអាចយកបន្លែអន្លក់មកញ៉ាំជាមួយបានហើយ៕
ដោយ៖ សុខឡៃ
Source: mungkulkar.com