|
សួរស្តីប្រិយមិត្តទាំង
អស់គ្នា ថ្ងៃនេះ មង្គលការ
នឹងធ្វើការបង្ហាពីវិធីធ្វើម្ហូបឆាមួយមុខទៀត គឺ
ឆាប៉េងបោះសាច់ជ្រូកចិញ្ច្រាំ។
ចង់ដឹងថាម្ហូបមួយមុខនេះមានគ្រឿងផ្សំ
និងវិធីធ្វើយ៉ាងណាសខ្លួនសូមតាមដានទាំងអស់គ្នា។
+ គ្រឿងផ្សំ
- សាច់ជ្រូក ៤០០ក្រាម ចិញ្ច្រាំ
- ប៉េងប៉ោះ ៥០០ក្រាម ចិត្តជាចំណិត
- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ
- ស្លឹកខ្ទឹម ៣ដើមហាន់តូចល្មម
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ទឹកត្រី ២ស្លាបព្រាបាយកន្លះ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- ប្រេងឆា ៣ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងចាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ
បន្ទាប់មកដាក់ខ្ទឹមសចូលបំពងឲ្យឈ្ងុយ ដាក់ទឹកត្រី
រួចហើយដាក់សាច់ឆាជាមួយគ្នាឲ្យរាងឆ្អិនបន្តិច។
២. មើលទៅសាច់រាងឆ្អិនហើយទើបបន្ថែម ម្រេច ស្ករស ប៊ីចេង និងអំបិល រួចហើយឆាបន្តមួយសន្ទុះទៀត។
៣. មួយសន្ទុះក្រោយមកដាក់ប៉េងប៉ោះចូលឆាវា៣-៤ ត្រឡប់ទុកឲ្យពុះរួចដួសដាក់ចានរោយស្លឹកខ្ទឹមពីលើជាការស្រេច៕
Source: mungkulkar.com