|
កង្កែបគឺជាអាហារមួយប្រភេទដ៏ឆ្ងាញ់
ហើយមានមនុស្សជាច្រើនណាស់ដែលចូលចិត្តនូវរស់ជាត់របស់វា។
ដូច្នេះនៅក្នុងថ្ងៃនេះ មង្គលការ
សូមធ្វើការបង្ហាញពីវិធីធ្វើម្ហូបមួយមុខដែលផ្សំឡើងពីសាច់
កង្កែបគឺ កង្កែបឆាសៀងខ្មៅ។

+ គ្រឿងផ្សំ
- កង្កែប ៤កាត់ជាដុំកុំតូចពេក
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ស្រាចិន ១ស្លាបព្រាបាយ
- សៀងខ្មៅ ២ស្លាបព្រាបាយ
- ប្រេងខ្យង កន្លះស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ១ស្លាបព្រាបាយ (ដាក់ឆា)
+ វិធីធ្វើ
១. ជាដំបូងត្រូវយកកង្កែបមកប្រឡាក់ជាមួយម្សៅស៊ុប ១ស្លាបព្រាកាហ្វេ រួចហើយទុកឲ្យចូលជាតិបន្តិចសិន ទើបយកទៅដាក់បំពងរហូតទាល់តែឆ្អិនដួសទុកដោយឡែកសិន។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះ ពេលប្រេងឆាក្តៅហើយដាក់ខ្ទឹមស ឆាឲ្យឈ្ងុយដាក់សៀងខ្មៅ និងស្រាចិនចូលឆាបន្តិចសិន។
៣. យកកង្កែបដែលបានបំពងទុកដាក់ចូលឆាមួយត្រឡប់ថែមទឹកបន្តិចឆាមួយទៅពីត្រឡប់ទៀតផ្សំគ្រឿងបន្ថែមមាន ប្រេងខ្យង ម្សៅស៊ុប ប៊ីចេង និងស្ករស ឆាបញ្ចូលគ្នាឲ្យចូលគ្រឿងសប់ជាការស្រេច៕
ដោយ៖ សុខឡៃ
Source: mungkulkar.com