|
ពពាយជាប្រភេទបន្លែមួយបែប
ដែលសម្បូរដាំដុះនៅតាមតំបន់ជនបទ
ហើយវាជាបន្លែមួយប្រទេភដែលគ្មានជាតិគីមីផងដែរ។
ប៉ុន្តែដូចប្រិយមិត្តដឹងស្រាប់ហើយថា បើអ្នកយកពពាយ
ទៅផ្ទាប់ជាមួយ ប្រហុក ឬផ្អក....គឺមានរសជាតិឆ្ងាញ់មួយបែប។
ប៉ុន្តែនៅពេលដែលប្រិយមិត្តយកវាមកឆ្នៃជាម្ហូបផ្សេងក៏មានរស់ជាតិ
ប្លែកមួយបែបដែរ។ ដូច្នេះថ្ងៃនេះ មង្គលការ
សូមធ្វើការណែនាំពីវិធីធ្វើម្ហូបមួយមុខទៀតដែលឆ្នៃចេញពីពពាយ គឺ
ញាំពពាយគ្រឿងសមុទ្រ។
+ គ្រឿងផ្សំ
- ពពាយ (ត្រាំជាមូយទឹកកកដើម្បីឲ្យស្រួយ ហាន់ប្រហែល ១ សង់ទីម៉ែត្រ)
- បង្កាស្រស់ (ស្រុះកុំឲ្យឆ្អិនពេក)
- មឹក (ស្រុះឲ្យឆ្អិន)
- សាច់ជ្រូកចិញ្រ្ជាំ (លីងឲ្យឆ្អិន)
- ទឹកអំពិលទុំ
- សណ្តែកដី (បុកកុំឲ្យម៉ត់ពេក)
- ម្ទេសស្រស់
- ខ្ទឹមក្រហម (ហាន់ស្តើងៗ)
- ខ្ទិះដួង (ខ្ទិះដើម)
- ប៊ីចេង
- អំបិល
- ទឹកត្រី
- ស្ករត្នោត
- បង្កាក្រៀម ៣ស្លាបព្រាកាហ្វេ
+ វិធីធ្វើ
១. ដំបូងអ្នកត្រូវធ្វើទឹកអំពិលទុំ។ ដោយត្រូវយកខ្ទះ ហើយដាក់ទឹកអំពិលទុំ និងស្ករត្នោត កូរវាឲ្យខាប់រូចទុកឲ្យត្រជាក់។
២. បន្ទាប់មក យកទឹកអំបិលទុំដែលបានចម្អិនខាងលើ ចូលក្នុងចានហើយលាយជាមួយខ្ទិះដួង ទឹកត្រី និងប៊ីចេង ទុកមួយឡែក។
៣. បន្ទាប់មកទៀត អ្នកត្រូវយកចានមួយទៀត ដាក់ពពាយ, សាច់ជ្រូក,
បង្កា, មឹក, ម្ទេសស្រស់, ខ្ទឹមក្រហម, បង្កាក្រៀម, សណ្តែកដី
និងទឹកអំពិលទុំដែលបានលាយខាងលើ ចួលគ្នាច្របល់ឲ្យសព្វ។
ហើយភ្លក់មើលឲ្យមានរសជាតិប្រៃ ជូរ ផ្អែម៕
ដោយ៖ យូរី
Source: mungkulkar.com