|
សណ្តែកគួរ
គឺជាបន្លែមួយប្រភេទដែលភាគច្រើនគេយកទៅធ្វើជាអន្លក់
ហើយគេក៏អាចយកទៅធ្វើមុខម្ហូបផ្សេងទៀតបានដែរ។ នៅថ្ងៃនេះ មង្គលការ
ឆាក្តៅសណ្តែកគួរសាច់មាន់ ម្តង។
+ គ្រឿងផ្សំ
- សាច់មាន់ ៤០០ក្រាម ហាន់ជាដុំៗតូចល្មម
- សណ្តែកគួរ ៨គួរ ហាន់ជាកងៗ ១ ថ្នាំងដៃ
- ស្លឹកម្រះព្រៅ ១ចាន
- ម្ទេស តាមការចូលចិត្តហាន់បញ្ឆិតៗ
- សណ្តែកដីលីង ៣-៤ ស្លាបព្រាបាយ (បុកកុំម៉ត់)
- គល់ស្លឹកគ្រៃហាន់ ១ ស្លាបព្រាបាយកន្លះ
- ខ្ទឹមស ៤ កំពឹសចិញ្ច្រាំ
- ទឹកត្រី ៣ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករស ២ ស្លាបព្រាកាហ្វេកន្លះ
- អំបិល ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ៣ ស្លាបព្រាបាយ
- ប្រេងខ្យង ៣ ស្លាបព្រាកាហ្វេ
+ វិធីធ្វើ
១. មុនដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសឆាឲ្យឈ្ងុយចាំដាក់សាច់មាន់ឆាឲ្យឆ្អិនបន្តិចសិន ទើបចាប់ផ្តើមផ្សំគ្រឿង។
២. គ្រឿងដែលត្រូវដាក់មាន ប៊ីចេង, អំបិល, ទឹកត្រី, ប្រេងខ្យង, គល់ស្លឹកគ្រៃ និងស្ករស រួចហើយឆាច្របល់បញ្ចូលគ្នាមួយសារសិន។
៣. បន្ទាប់ពីនោះមកដាក់ ម្ទេស សណ្តែកគួរ
និងសណ្តែកដីលីងឆាពីបីត្រឡប់ឲ្យសណ្តែកគួរស្រពាប់
ចាំដាក់ស្លឹកម្រះព្រៅចូលឆាមួយត្រឡប់ទៀតជាការស្រេច៕
ដោយ៖ សុខឡៃ
Source: mungkulkar.com