|
លើកមុន មង្គលការ
ធ្លាប់បានបង្ហាញពីវិធីធ្វើការីត្រីអណ្តែងរួចម្តងមកហើយ។
ប៉ុន្តែពេលនេះ មង្គលការ
សូមធ្វើការបង្ហាញពីវិធីឆាត្រីអណ្តែងវិញម្តង។

+ គ្រឿងផ្សំ
- ត្រីអណ្តែង ៣០០ក្រាម ហាន់កង់ៗ
- ម្ទេសឆ្អើរ ៣ផ្លែ (ត្រាំទឹកចិញ្ច្រាំ)
- គ្រឿងបុក ១ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ៣ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅបំពងខ្ទឹមសឲ្យឈ្ងុយ បន្ទាប់មកដាក់ម្ទេសឆ្អើរចិញ្ច្រាំ ឆាបន្តិចសិនដាក់គ្រឿងចូលឆាជាមួយគ្នា។
២. បន្ទាប់ពីនោះមកដាក់ ម្សៅស៊ុប ទឹកត្រី ស្ករស អំបិល ប៊ីចេង និងទឹកចូលបន្តិចឆាបញ្ចូលគ្នាទុកឲ្យពុះ។
៣. ពេលដែលពុះហើយដាក់ត្រីចូលឆាវាឲ្យចូលគ្រឿងបានសព្វ រួចហើយទុកវារហូតទាល់តែឆ្អិនជាការស្រេច៕
ដោយ៖ សុខឡៃ

Source: mungkulkar.com