|
ថ្ងៃនេះ
មង្គលការសូមធ្វើការណែនាំម្ហូបថ្មីមួយមុខទៀតហើយ គឺ
បង្កងទ្រងគ្រឿង។
ចង់ដឹងម្ហូបមួយមុខនេះមានគ្រឿងផ្សំនឹងរបៀបធ្វើយ៉ាងណាខ្លះ
សូមអនុវត្តទាំងអស់គ្នា។
+ គ្រឿងផ្សំ
- បង្កង ៥០០ក្រាមវះខ្នងស្រស់បេះយកសាច់
- ម្ទេសប្លោក ១ចំហៀងផ្លែហាន់ជាដុំបួនជ្រុងតូចល្មម
- ប៉េងប៉ោះ ១ផ្លែហាន់ជាដុំបួនជ្រុងតូចល្មម
- ខ្ទឹមបារាំង ១ចំហៀងផ្លែហាន់តូចល្មម
- ផ្សិតចំបើង ២០០ក្រាមហាន់ជាដុំ
- ម្ទេស ដាក់តាមការចូលចិត្តហាន់បញ្ឆិតវែង
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាបាយ
- អំបិល ១ចិប
- ជីវ៉ាន់ស៊ុយ ដាក់តាមការចូលចិត្ត
- ប្រេងឆា ៣ស្លាបព្រាបាយកន្លះ
- ម្សៅឆា ១ស្លាបព្រាកាហ្វេ
+ វិធីធ្វើ
១. ដំបូងត្រូវដាំទឹកដាក់ស្រស់បង្កងឲ្យឆ្អិនជាមុនសិន
(ដាក់ប្រេងឆាចូលក្នុងទឹក ១ស្លាបព្រាបាយ)
ហើយទុកបង្កងឲ្យត្រជាក់ចាំយកមកបេះសាច់រួចហាន់ជាដុំៗ។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ
បន្ទាប់មកដាក់ខ្ទឹមបារាំងចូលឆាបន្តិចសិនទើបបន្ថែម
ម្ទេសប្លោកឆាពីរបីត្រឡប់ ចាំដាក់
ផ្សិតចំបើង ម្ទេស ប៉េងប៉ោះ ឆាបញ្ចូលគ្នា
រួចហើយដាក់ប្រេងខ្យង ទឹកត្រី ប៊ីចេង ស្ករស អំបិល ម្សៅឆា
និងបន្ថែមទឹកបន្តិចបន្តឆាមួយមួយភ្លេតទៀត។
៣.
បន្ទាប់ពីនោះមកត្រូវដាក់បង្កងដែលបានហាន់រួចចូលឆាត្រឡប់បន្តិច
ដួសដាក់ចានរៀបជីវ៉ាន់ស៊ុយដាក់ពីលើជាការស្រេច៕
ដោយ៖សុខឡៃ
Source: mungkulkar.com