|
ថ្ងៃនេះ មង្គលការ
សូមណែនាំម្ហូបថ្មីមួយមុខទៀតហើយ គឺកំពិសជាមួយត្រួយអំពិល។
ដោយប្រិយមិត្តគ្រាន់តែទិញត្រួយអំពិល
និងកំពិសផ្សំជាមួយគ្រឿងទេសបន្តិចបន្តួតទៀតគឺអាចច្នៃចេញជាម្ហូប
មួយមុខបាត់ទៅហើយ។
+ គ្រឿងផ្សំ
- កំពិស ៣០០ក្រាម កាត់ព្រុយចេញឲ្យស្អាត
- ត្រួយអំពិល ១០០ក្រាមបេះឲ្យ រួចហាន់តូចៗ
- ជីនាងវង ម្អម ជីអាណា ដាក់តាមការចូលចិត្តហាន់តូចល្មមបញ្ចូលគ្នា
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹស
- ខ្ទឹមក្រហម ១ដុំ
- ម្ទេស ដាក់តាមចំណូលចិត្ត
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ហាន់ហើយចិញ្ច្រាំបញ្ចូលគ្នា
- ទឹកប្រហុក ២ស្លាបព្រាបាយកន្លះ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
+ វិធីធ្វើ
១.
មុនដំបូងត្រូវយកកំពឹសដាក់ចូលទៅក្នុងឆ្នាំងខ្ទះដើម្បីលីង
បន្ទាប់មកបន្ថែម ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
និងទឹកត្រីបន្តិចរួចហើយលីងវាឲ្យឆ្អិននិងស្ងួតទឹកទុកដោយឡែក
សិន។
២. យកខ្ទឹមស ខ្ទឹមក្រហម
និងម្ទេសដែលបានហាន់ចិញ្ច្រាំបញ្ចូលគ្នាដាក់ចូលទៅក្នុងចានរួច
ហើយផ្សំគ្រឿងបន្ថែម ម្សៅស៊ុប ប៊ីចេង ស្ករស ទឹកត្រី ទឹកប្រហុក
រួចហើយកូរច្របល់បញ្ចូលគ្នា។
៣. យកកំពឹសដែលបានលីងទុកដាក់ចូលរួចកូរបន្តិចសិនទើបបន្ថែម
ត្រួយអំពិល និងជីចូលកូរច្របល់បន្តទៀតឲ្យសប់
រួចហើយភ្លក់មើលទៅតាមការចូលចិត្តជាការស្រេច៕
ដោយ៖ សុខឡៃ
Source: mungkulkar.com